តំណាងរាស្រ្តគណបក្សប្រឆាំង សម រង្ស៊ី ជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត ឲ្យធ្វើការឃោសនាឲ្យបានផុសផុល
ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះ
ឆ្នោតបានគ្រប់ៗគ្នា តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានជម្រុញទៅដល់គណៈកម្មធិការជាតិរៀបចំការ បោះឆ្នោត ធ្វើការឃោសនាអោយបានទូលំទូលាយ ក្នុងការជម្រុញអោយពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។
ការលើកឡើងខាងលើ នៅក្រោយពីមានការពិនិត្យឃើញថា នៅតាមតំបន់ដាចស្រ យ៉ាលក្នុងខេត្តមួយចំនួន គេពុំឃើញមានមន្រ្តីរបស់គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត ធ្វើការផ្សព្វផ្សាយអោយបានផុសផុល ជំរុញទៅដល់ពលរដ្ឋនោះទេ។
លោក ឡុងរីតំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលក្រចេះ ដែលបានចុះអងេ្កត មើល សកម្មភាពឃោសនារកការចុះឈ្មោះបោះឆ្នោត របស់មន្រ្តីគណៈកម្មាធិការជាតិ រៀប ចំការបោះឆ្នោតបានលើកឡើងថា នៅក្នុងខេត្តក្រចេះគេឃើញ មានតែបដា ឃោសនាចងចោលនៅតាមរបងសាលារៀនឬនៅតាមទីប្រជុំជនតែប៉ុណ្ណោះ ចំណែកមន្រ្តីគជប មិនបានបំពងសំឡេងឃោសនាពញាក់ស្មារតីអោយពលរដ្ឋអោយទៅចុះឈ្មោះ អោយបានផុសផុលនោះឡើយដែលករណីនេះ គជប ត្រូវតែមានវិធានការបន្ថែម ជំរុញអោយពលរដ្ឋគ្រប់អាយុ ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអោយបានគ្រប់ៗគ្នា។
លោកតំណាងរាស្រ្ត ឡុង រី ថ្លែងបន្ថែមថា យោងតាមផែនការរបស់គណៈកម្មការ អចិន្ត្រៃយ៏បក្ស រួមទាំងអនុសាសន៌របស់លោកស្រីអគ្គលេខាធិការបក្ស ផងនោះ ក្រុមការងារគណបក្ស សម រង្ស៊ី ក្នងខេត្តក្រចេះ បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ នៅស្របពេលការចុះឈ្មោះបោះឆ្នោតបានមកដល់ហើយនោះគឺ ចាប់ផ្តើមនៅថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលា។ លោកថា នៅក្នុង៤៦ឃុំ ចំណុះអោយ៦ ស្រុក ក្រុង ក្នុងខេត្តក្រចេះលោកបានបណ្តុះបណ្តាលសកម្មជនអោយមានលទ្ឋភាពគ្រប់គ្រាន់ ចុះអង្កេតដំណើការចុះឈ្មោះបោះឆ្នោតអោយមានតម្លាភាពនិងជួយបំផុសអោយ ពលរដ្ឋបានទៅចុះឈ្មោះបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា នៅក្នុង៤៦ឃុំ នៅទូទាំងខេត្តក្រចេះ មានមន្រ្តីក្រុមប្រឹក្សារបស់ គណបក្ស សម រង្ស៊ី រហូតដល់ទៅ ៤១ឃុំទៅហើយ ហើយដោយសារកិច្ចប្រឹងប្រែងជួយ ដល់ពលរដ្ឋ គណបក្ស សម រង្ស៊ី នឹងមានមន្រ្តីក្រុមប្រឹក្សារបស់ខ្លួនច្រើនលើសលប់ ឈានទៅរកជោគជ័យក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ។
ជាមួយគ្នានេះគណបក្ស សម រង្ស៊ី សូមអំពាវនាវទៅដល់ពលរដ្ឋ អោយទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអោយបានគ្រប់ៗគ្នា ព្រោះថាបងប្អូនពលរដ្ឋមានឪកាសតែម្តងនេះទៀតប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំនៅតាមមូលរបស់ខ្លួន ស្របតាមបំណងប្រាថ្នា។

No comments:
Post a Comment
yes