Thursday, September 1, 2011


បុរស​ភេទ​ទី​៣ តែង​ខ្លួន​ជា​ស្រី​ស្អាត ឡើង​រាំ​បន្លំ​ដោះ​ខ្សែក ៨​ជី របស់​យុវជន​ម្នាក់ យក​ទៅ​បាត់


ភ្នំពេញ: បុរស​ភេទ​ទី​៣​ម្នាក់ ( ខ្ទើយ ) បាន​តែង​ខ្លួន​ជា​ស្រី ចូល​ទៅ​រាំ​ជាមួយ​ក្រុម​យុវជន ហើយ​បន្លំ ដោះយក​ខ្សែក ប្លាទីន​មួយខ្សែ ហុច​ឲ្យ​គ្នីគ្នា​ម្នាក់ទៀត យក​ទៅ​បាត់ ។ ក្រោយពី​កើត​ហេតុការណ៍ ម្ចាស់​ខ្សែក បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​បុរស​ភេទ​ទី​៣​នោះ កាលពី​វេលា​ម៉ោង ១ និង ១០ នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១១ នៅក្នុង​ក្លឹប​ឌី​ស្កូ យីហោ BOX ស្ថិតនៅ​តាម​ផ្លូវ​២០០៤ ភូមិ​ត្រ​ពាំ​ងល្វា សង្កាត់​កា​កាប ខណ្ឌដង្កោ​។​
ជនរងគ្រោះ​មានឈ្មោះ សាយ ដា​រ៉ា អាយុ ២៥​ឆ្នាំ ជា​អ្នក​ធ្វើ​ម្ហូប​ការ ស្នាក់នៅ​ក្នុង​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌដង្កោ​។ យុវជន​នេះ បាត់បង់​ខ្សែក​បា្លទីន​មួយ​ខ្សែ ទម្ងន់ ៨​ជី ។ ចំណែក​ជនសង្ស័យ ជា​បុរស​ភេទ​ទី​៣ ឈ្មោះ រាជ មុន្នី​រោជ ហៅ អា​ព្រីង អាយុ ១៨​ឆ្នាំ មិន​មាន​មុខរបរ​ពិតប្រាកដ និង​ស្នាក់នៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ រីឯ​បក្ខពួក​ស្រី​ស្អាត​នោះ ម្នាក់ទៀត ដែល​គេចខ្លួនបាត់ ឈ្មោះ រ័ត្ន ខេ​មរិ​ទ្ធិ ហៅ នី​នី អាយុ ២២​ឆ្នាំ មិន​មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ភូមិ​-​សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌដង្កោ ។​


សមត្ថកិច្ច​ព្រហ្មទណ្ឌ ខណ្ឌដង្កោ បានឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​មិត្ត​ភក្តិ ២​នាក់​ទៀត បាន​នាំគ្នា​ចូល​រាំ ក្នុង​ក្លឹប BOX ។ ដោយ​ជនរងគ្រោះ មាន​សភាព​ស្រវឹង​ជោក​ហើយ​នោះ មើលឃើញ នារី​ខ្ទើយ ថា​ជា​ស្រី​ស្អាត ក៏​បាន​ហៅ​ឡើង​រាំ ។ លុះ​ពេល​រាំ បាន​ជាង​កន្លះ​ម៉ោង ជនសង្ស័យ ឈ្មោះ រាជ មុន្នី​រោជ ហៅ អា​ព្រីង បាន​បន្លំ​ដោះ​ខ្សែក ពី​ជនរងគ្រោះ ហើយ​គេ​យក​ទៅឲ្យ​ឈ្មោះ រ័ត្ន ខេ​មរិ​ទ្ធិ នៅក្នុង​បន្ទប់ទឹក ដើម្បី​គេចខ្លួន​​។ 

ពីដំបូង បុរស​ភេទ​ទី​៣​នោះ បានប្រកែក មិន​ទទួល​សារភាព​ទេ ហើយ​សមត្ថកិច្ច​ក៏​បាន​ឃុំខ្លួន រហូតដល់ ១​ថ្ងៃ​កន្លះ ទើប​គេ​ព្រម​ឆ្លើយថា ពិតជា​បាន​ប្រព្រឹត្តដោះយក​ខ្សែក ពី​ជនរងគ្រោះ​មែន​។ 

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ ៕ 


BY: CEN

No comments:

Post a Comment

yes