កម្មកររោងចក្រ ស៊ូភើថិច ជាង១០០០នាក់
បើកប្រាក់សំណងនៅថ្ងៃព្រហស្បតិ៍នេះ
តំណាងសហជីពឯករាជ្យកម្មករកម្ពុជា អ្នកស្រី រស់ ចាន់ណា បានប្រាប់សំឡេងប្រជាធិបតេយ្យវីអូឌីថា មូលហេតុ ដែលកម្មករបិទផ្លូវដោយសារកាលពីម្សិលមិញមន្រ្តីដោះស្រាយវិវាទការងារសន្យាថា បើកប្រាក់បំណាច់នេះ នៅម៉ោង ៨ព្រឹកនេះ តែមកដល់ម៉ោង៨ មិនឃើញមានអ្នកបើកប្រាក់ឲ្យ ទើបពួកគេនាំគ្នាបិទផ្លូវតែម្តង ៖”ថ្ងៃនេះជាង ១០០០នាក់ស្ទះផ្លូវជាងមួយម៉ោង លែងអីហើយឥលូវ ឥលូវឯកឧត្តមគាត់តេមកគាត់មកដល់ក្បាលថ្នល់ហើយឡានលុយហ្នឹង តេមកបណ្ដើរៗហើយ អោយបងប្អូនយើងចូលរៀបជាជួរអីអញ្ចឹងចាំគាត់ផងអីផង"។
គួររំលឹកដែរថា កម្មកររោងចក្រស៊ូភើតិច នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ធ្លាប់តវ៉ាដោយបិទកំណាត់ផ្លូវជាតិលេខ២នោះ ជាច្រើនលើករួចមកហើយ បន្ទាប់រោងចក្រប្រកាសបិទទ្វាររោងចក្រ ដោយមិនទាន់បានទូទាត់ប្រាក់សំណងផ្សេងៗតាមច្បាប់ការងារ៕
BY: VOD
No comments:
Post a Comment
yes