សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

សូមទស្សនាការផ្សាយផ្ទាល់ពីសកម្មភាពថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ



Friday, September 9, 2011

បង្ហោះ​រូបភាព​សិច​តាម​ Facebook​គំរាម​សង្សារ​
មិន​ឱ្យ​ភ្ជាប់ពាក្យ​ជាមួយ​អ្នក​ផ្សេង​



ខេត្ដកណ្ដាល​ ៖​ មានរឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយទៀត​ហើយ​នៅ​ក្នុង​ រង្វង់​សិស្ស​ដោយសារ​តែ​គេ​បានឃើញ​រូបភាព​ជាក់ស្ដែង​ក្នុង​ខ្សែ​ អាត់​វី​ដេ​អូ​ឃ្លី​ប​ និង​រូបថត​តាម​រយៈ​គេហទំព័រ​ Facebook​ របស់​យុវជន​ យុវតី​មួយគូ​លេងល្បែង​ស្នេហា​ដូច​ក្នុង​វី​ដេ​អូ​សិច​ ហើយ​រូបភាព​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​មួយ​ នៅ​ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ ។​


ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១១​ ដោយសារ​សិស្សសាលា​នៅ​ស្រុក​ស្អាង​ជា​ច្រើន​បានឃើញ​រូបភាព​ នេះ​ថា​ជា​រូបភាព​របស់​សង្សារ​មួយគូ​រៀន​នៅ​វិទ្យាល័យ​មួយ​នៅ​ក្នុងស្រុក​ស្អាង​នេះ​ ដែល​បុរស​ឈ្មោះ​ វ​.​ម​.​រ​.​ និង​នារី​ឈ្មោះ​ ហ​.​ស​.​ហ​.​ ។​


ប្រភព​ព័ត៌មាន​ពី​សិស្ស​រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុងស្រុក​ស្អាង​បាន​និយាយ​ឱ្យ​ដឹង​ថា​ រូបភាព​ក្នុង​វី​ដេ​អូ​ ដែល​គេ​មើល​ ឃើញ​រូប​ស្រី​មាន​សម្រស់​ស្អាត​ អាយុ​ មិន​លើស​២០​ឆ្នាំ​ និង​បុរស​សង្ហា​ក៏​មាន​ អាយុ​មិន​លើស​២០​ឆ្នាំ​ដែរ​នោះ​ បាន​នាំ​ គ្នា​ប្រព្រឹត្ដ​អំពើ​អនាចារ​លើ​គ្រែ​នៅ​ក្នុង​ ផ្ទះសំណាក់​មួយ​ ដែល​គេ​មិនដឹង​ថា​ នៅ​ កន្លែង​ណា​នោះ​ទេ​ ។​ យុវ​សិស្ស​រូប​នោះ​ បាន​និយាយ​ថា​ តាម​រយៈ​រូបភាព​នេះ​ គេ​ សង្ស័យ​ថា​ គូសង្សារ​មួយគូ​នេះ​រៀន​នៅ​ វិទ្យាល័យ​ស្អាង​នេះ​ ហើយ​បាន​ស្រឡាញ់​ គ្នា​យូរ​ឆ្នាំ​មក​ ហើយ​នេះ​បើ​តាម​ពិនិត្យ មើលរូប​ភាព​ និង​ភិនភាគ​ដែល​គេ​ ស្គាល់​ និង​ធ្លាប់​រៀន​ជាមួយ​គ្នា​ ជា​ពិសេស​ សម្គាល់​លើ​គ្រឿងអលង្ការ​ដូច​ជា​ ខ្សែ​ក​ និង​កងដៃ​ជាដើម​ ។​


ប្រភព​ព័ត៌មាន​មួយទៀត​បាន​និយាយ​ ឱ្យ​ដឹង​ថា​ រូបភាព​ប្រព្រឹត្ដ​អំពើ​អនាចារ​ នៅ​លើ​គ្រែ​រវាង​គូសង្សារ​មួយគូ​នេះ​ គឺ​ ភាគី​បុរស​ជា​អ្នក​ថតរូប​ ដើម្បី​ទុកជា​ អនុស្សាវរីយ៍​ និង​ទុកជា​ចំណង​ចង​គូ​ សង្សារ​មិន​ឱ្យ​បែកចិត្ដ​ទៅ​យក​ប្រុស​ថ្មី​ ។​​ប្រភព​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ កាល​ ពី​ថ្ងៃ​ ទី​១​ ខែកញ្ញា​ ឆ្នាំ​២០១១​ មាន​បុរស​ ម្នាក់​រស់នៅ​ទីក្រុង​ភ្នំពេញ​ជា​អ្នកមាន​ ស្រុក​ កំណើត​នៅ​ជាមួយ​នាង​ហ​.​ស​.​ហ​.​  បាន​ចូល​ទៅ​ចែចូវ​នាង​ធ្វើ​ជា​ភរិយា​ ដោយ​មាន​ចាស់ទុំ​ចូលរួម​យ៉ាងច្រើន​កុះករ​ ។​ ការ​ចូល​ស្ដីដណ្ដឹង​នាង​ហ​.​ស​.​ហ​.​ នេះ​បាន​ធ្វើ​ឱ្យ​សង្សារ​មានការ​ក្ដៅក្រហាយ​ និង​បាន​ទូរស័ព្ទ​គំរាម​នាង​ជា​បន្ដបន្ទាប់​ ដោយ​ហាម​ផ្ដាច់​មិន​ឱ្យ​នាង​យក​ស្វាមី​ ក្រៅពី​រូបគេ​ឡើយ​ ហើយ​ប្រសិនបើ​នាង​ នៅ​ តែ​រឹងរូស​យកប្ដី​ រូបគេ​នឹង​បង្ហោះ​រូប​ ភាព​អាសអាភាស​ ដែល​ពួក​គេ​បាន​ សប្បាយ​ជាមួយ​គ្នា​នា​ពេល​កន្លង​មក​ឱ្យ​ គេឯង​ឃើញ​ និង​ដឹង​ឮ​ ។​ មែន​ដូច​ការ​ គ្រោងទុក​មិន​ទាន់​រំលង​បាន​១០​ថ្ងៃ​ផង​ ស្រាប់តែ​មាន​រូបភាព​នេះ​នៅ​ក្នុង​គេហ​ ទំព័រ​ Facebook​ ព្រោងព្រាត​ ។​


ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​នេះ​មាន​ ប្រភព​ព័ត៌មាន​មួយទៀត​ឱ្យ​ដឹង​ថា​ គ្រាន់​ តែ​មាន​ភាព​ភ្ញាក់ផ្អើល​ភ្លាម​ សមត្ថកិច្ច​ នគរ​ បាល​ស្រុក​ស្អាង​ បាន​កោះហៅ​ក្រុម​ គ្រួសារ​ និង​នារី​រង​គ្រោះ​ទៅ​សាកសួរ​  នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ កាលពី​ល្ងាច​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០១១​ ម្សិលមិញ​នេះ​ ។​


តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នារី​រង​គ្រោះ​ បាន​ប្រាប់​ថា​ រូបភាព​នេះ​ជា​រូបភាព​ របស់​នាង​ និង​គូសង្សារ​ពិតមែន​ ហើយ​ កន្លង​មក​ សង្សារ​តែង​គំរាម​នាង​តាម​ រូបភាព​នេះ​ម្ដង​រួច​ទៅ​ហើយ​ តែ​ដោយ​ នាង​ខ្មាស​គេ​ពេក​មិន​ហ៊ាន​បញ្ចេញ​ ឬ​ប្រាប់​ដំណឹង​ឱ្យ​ឪពុក​ម្ដាយ​ដឹង​ឡើយ​ លុះ​ទើប​ តែ​មាន​ព័ត៌មាន​ភ្ញាក់ផ្អើល​ បែប​នេះ​ ទើប​នាង​ និង​ក្រុម​គ្រួសារ​ ស្រឡាំងកាំង​ហើយ​ដាច់​ចិត្ដ​ទៅ​ដាក់​ពាក្យ​ បណ្ដឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ តាម​ច្បាប់​ ។​


សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នក​ បង្ហោះ​រូបភាព​ជាក់ស្ដែង​ ដើម្បី​ដាក់​ បន្ទុក​ពី​បទ​បង្ខូចកេរ្ដិ៍​ ហើយ​គេ​ជឿ​ថា​ អ្នក​ដែល​បង្ហោះ​រូបភាព​នេះ​អាច​នឹង​មាន​ វាសនា​ដូច​អតីត​សង្ឃ​កំហូច​នេ​ត​ ខៃ​ យ៉ាង​ដូច្នេះ​ដែរ​ ។​


ទោះ​យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​ថា​ បន្ទាប់​ពី​បែកធ្លាយ​រូបភាព​សិច​តាម​រយៈ​ គេហទំព័រ​ Facebook​ នេះ​រួច​មក​ តើ​ គូ​ដណ្ដឹង​របស់​នាង​សម្រេចចិត្ដ​បែប​ណា​ នោះ​ទេ​ ។​ ប៉ុន្ដែ​គេ​សង្ស័យ​ថា​ បន្ទាប់​ពី​ ទទួល​រូបភាព​អាសអាភាស​នេះ​ភ្លាម​ គូ​ ដណ្ដឹង​ទំនងជា​ផ្ដាច់​ពាក្យ​ហើយ​ ដែល​នេះ​ នឹង​ធ្វើ​ឱ្យ​នាង​ហ​.​ស​.​ហ​.​ ខូចអនាគត​ និង​ ប៉ះពាល់​កិត្ដិយស​គ្រួសារ​មិន​ខាន​ ។​


នេះ​ជា​រឿង​អាម៉ាស់​មួយ​ ដែល​យុវវ័យ​ទាំងឡាយ​មិន​គួរ​ភ្លើតភ្លើន​យក​ភ្លើង​ស្នេហា​ដាក់ខ្លួន​ក្នុង​វ័យ​សិក្សា​ និង​នាំ​គ្នា​ប្រឡូក​ក្នុង​ការ​រួម​សិច​ ហើយ​ថតរូប​ភាព​ទុក​មើលបែប​នេះ​ឡើយ៕


ដោយ​ ៖ ស្អាងជ័យ




ពីគេហទំព័រ៖ នគរវត្ត