យន្ដហោះដឹកក្រុមកីឡាករ Hockey រុស្ស៊ី
ធ្លាក់ស្លាប់មនុស្ស ៤៤ នាក់
APP ៖ យន្ដហោះរុស្ស៊ីផ្ទុកអ្នកលេងកីឡាលើទឹកកក Ice Hockey ដើម្បីចេញដំណើរទៅប្រកួតបើករដូវកាលថ្មីបានប្រទះនឹងគ្រោះថ្នាក់នៅអំឡុងពេលហោះហើរកាលពីថ្ងៃពុធ ទី០៧ ខែកញ្ញា ម្សិលមិញនេះ បណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងហោច៤៤នាក់ ។
យន្ដហោះដឹកអ្នកដំណើរបានចេញពីព្រលាន Tunoshna នៃក្រុងយ៉ារូស្លាវីលស្ថិតនៅប៉ែកខាងឥសានទីក្រុងមូស្គូប្រមាណ៣០០គ.ម ប្រភពព័ត៌មានបាននិយាយថា យន្ដហោះនោះស្រាប់តែផ្អៀងទៅខាងស្ដាំមុននឹងមានឧបត្ដិហេតុកើតឡើង ។
របាយការណ៍និយាយថា អ្នកស្ថិតនៅលើយន្ដហោះទាំង៤៥នាក់ ដែលមានអ្នកដំណើរ៣៧នាក់ និងយានិក៨នាក់ផងនោះបានបាត់បង់ជីវិត៤៤នាក់ និងមានអ្នករួចជីវិតតែម្នាក់គត់ ។កាលពីមុននេះ
ក៏មានឧបត្ដិហេតុធ្លាក់យន្ដហោះ Tu-134 និង An-24 នៅរដូវក្ដៅឆ្នាំនេះដែរ ដែលបានសម្លាប់មនុស្សអស់៥៤នាក់នាពេលនោះ ៕
ពីគេហទំព័រ៖ វរជនខ្មែរ


No comments:
Post a Comment
yes