Thursday, September 8, 2011

១៧គ្រួសារ​ស្ថិត​នៅ​ភូមិ​៦ តំបន់​បឹង​កក់​

កំពុង​លិចលង់​ដោយ​សារ​ក្រុម​ហ៊ុន

ស៊ូកាគូអ៊ីនបូម​ខ្សាច់​ពន្លិចផ្ទះ​ស្វែងរក​

អន្ដរាគមន៍

លោក ហេង សុវណ្ណ ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​កក់​ស្ថិត​នៅ​ភូមិ​៦​ (ភូមិ​ព្រែក​) សង្កាត់ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១១ នេះ​បាន​នាំ​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជា​៣០ នាក់​ក្នុង​ចំណោម​ ១៧ គ្រួសារ​ធ្វើ​ការ​តវ៉ា​រារាំង​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន ឲ្យ​បញ្ឈប់​សកម្មភាព​បូប​ខ្សាច់​មកដាក់​ពន្លិច​ផ្ទះ​ពួក​គាត់​ជា​បណ្ដោះ​អាសន្ន​រងចាំ​ដំណោះ​ស្រាយ​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សាលារាជធានី​ភ្នំពេញ​ ។



 លោក​ សេង​ សុវណ្ណ​ មានប្រសាសន៍ថា ក្នុង​ពេល​ថ្មី​ៗនេះ​ខាង​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​អនុក្រឹត្យសុំ​កាត់​ដី​ពី​ប្រជាជន​កំពុង​រស់​នៅ​ចំនួន​៤៧គ្រួសារ​ និង​១៧គ្រួសារ​ក្នុង​ភូមិ​៦ ថែម​ទៀត​ហេតុ​នេះពួក​គាត់​សុំ​ទទូច​ដល់​សម្ដេច​តេជោ​ ហ៊ុន សែន​ ជួយអន្ដរាគមន៍សើ​រើសារជា​ថ្មី​ឲ្យ​ពួក​គាត់​បាន​ដី​ដូច​ពលរដ្ឋ​បឹង​កក់​ដែរ។

 លោក​បាន​បន្ដ​ថា​ ហេតុ​អ្វី​បាន​ជា​អនុក្រឹត្យ​១៨៣ ចេញ​មក​បាន​និយាយ​អំពី​ការ​កាត់​ដី​តែ​ភាព​ពិត​គឺ​មាន​បញ្ជីឈ្មោះ​ប្រជា​ពលរដ្ឋ​ដែល​បាន​ស្នើ​នោះ​ទាំង​អស់​មាន​ប្រមាណជា​១០០0គ្រួសារ​តែ​ផ្ទៃ​ដី​មាន​តែ​៩.៥០ហិកតាតែ​សាលារាជ​ធានី​ភ្នំពេញ​ស្នើរ​សុំ​១២.៤៤ហិកតា តើដី​ដែល​នៅសល់​ជិត៣ ហិតា ទៀត​ទៅណា ?ជាមួយ​គ្នា​នោះ​ដែរ​ប្រជាពល​រដ្ឋ​រស់​នៅ​ភូមិ​៦ ទាំង​អស់​ដែល​កំពុង​ទទួល​រងនូវការ​
បូម​ខ្សាច់​ពន្លិច​ផ្ទះ​ទាំង​អស់​សុំ​អំពាវនាវ​ឲ្យ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន ​នាយករដ្ឋ​មន្ដ្រី​នៃព្រះ​រាជាណាចក្រកម្ពុជា​មេត្ដា​ជួយ​អន្ដរាគមន៍​និង​ចាត់​ការ​មន្ដ្រី​មួយចំនួន​ដែល​ខិល​ខូច​ ដែល​ឃុប​ឃិត​គ្នា​លួច​កាត់​ដី​ប្រជា​ពល​រដ្ឋ​ចេញ​ពី​ទំហំដី​១២.៤៤ហិតាទៅវិញ​ ។     

 ក្នុងពេល​នេះ​ប្រជា​ពលរដ្ឋ​ចំនួន​៤៧គ្រួសារ​ និង​១៧គ្រួសារ​ស្ថិត​នៅ​ភូមិ៦ កំពុង​ប្រឈម​​នឹង​ការ​បូម​ខ្សាច់​ដាក់​ពន្លិច​ផ្ទះ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​រស់​នៅ​ហេតុ​នេះ​ពួកគាត់​សុំ​អំពាវនាវ​ដល់​មតិជាតិ​ អន្ដរជាតិ​ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន​ និង​លោក​ជំទាវ​កិត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ហ៊ុនសែន មេត្ដា​ជួយ​រក​យុត្ដិ​ធម៌​ជូន​ពួកគាត់​ផង​ពី​ព្រោះ​ពួក​គាត់​កំពុង​តែរងគ្រោះ​ដោយ​សារការ​បូម​ខ្សាច់​ពន្លិច​ផ្ទះពួកគាត់​  ពេល​នេះ​វាជាការរំលោភ​សិទ្ធិ​ក្នុង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ទាំង​ស្រុង​ ៕
ដោយ ៖ រិទ្ធ​ សំណាង​


ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes