គ ជ ប ផ្សព្វផ្សាយចំនួនតំណាងគណបក្ស
នយោបាយ និងអ្នកសង្កេតការណ៍ជាតិ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ ជ គ ប បានធ្វើផ្សព្វផ្សាយពីចំនួនតំណាង
គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិនៅថ្ងៃទី៦ កញ្ញានេះនៅទីស្តីការ គ ជ ប ដោយ
មានការចូលរួមពីតំណាងគណបក្សនយោបាយនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល។
លោកស្រី កុយ វ៉េត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញអោយដឹងថា
គិតត្រឹមថ្ងៃទី០៥ កញ្ញា ឆ្នាំ២០១១ តំណាងគណបក្សនយោបាយសរុបមានចំនួន៩១៩នាក់និងអ្នក
អង្កេតការណ៍ជាតិមានចំនួនសរុប៧០១នាក់បានចូលរួមពិនិត្យមើលដំណើរការពិនិត្យបញ្ឆីឈ្មោះ
និងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១១។ ដោយក្នុងនោះគណបក្ស ប្រជាជនកម្ពុជា មានចំនួន៣៥៤
នាក់ក្នុងនោះមានស្ត្រីចំនួន៧នាក់ កណបក្ស សម រង្ស៊ី មានចំនួន២៨៧នាក់មានស្ត្រី៩នាក់ គណបក្ស
ចំណែកអង្គការក្រៅរដ្ឋាភិបាលដែលចូលរួមមាន ក្រុមប្រឹក្សាយុវជនកម្ពុជា(ycc)មានចំនួន២៩៤នាក់
ក្នុងនោះមានស្ត្រីចំនួន១៤០នាក់ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌
(comfrel) មានចំនួន៧៣នាក់ មានស្ត្រី២៨នាក់គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះ
ឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(nicfec) មានចំនួន៣២០នាក់ មានស្ត្រី១១៣នាក់ និងវិទ្យា
ស្ថានជាតិ(NDI) មានចំនួន១៤នាក់ មានស្ត្រី៨នាក់។
ដោយឡែកលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ឆីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១
ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ កញ្ញា ទាំង២៤រាជធានី ខេត្ត ចំនួនឃុំសង្កាត់មានចំនួនសរុប១៦២១ ប្រជា
ពលរដ្ឋអាយុ១៨ឆ្នាំឡើងមានចំនួន៥៧០៩៤នាក់ លើចំនួនស្ថិតិប៉ាន់ស្មានដែលបានទទួលពីមូល
ដ្ឋាននានា ឃុំ សង្កាត់ទូទាំងព្រះរាជាណាចក្រកម្ពុជា ប៉ាន់ស្មានគឺថា អ្នកដែលត្រូវទៅចុះឈ្មោះបោះ
ឆ្នោតមានចំនួន៤សែន៧ម៉ឺន៦ពាន់៣៧នាក់ដែលត្រូវទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១១នេះ។ ហើយការិយាល័យដែលប៉ានស្មានគឺមានចំនួន១៨១២៦ការិយាល័យកែតម្រូវឈ្មោះមានចំនួន
៥៧៨៨នាក់ និងលុបឈ្មោះមានចំនួន១១២៧២នាក់។
អគ្កលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ទេព នីថា បានមានប្រសាសន៍ថា
ការិយាល័យពិនិត្យបញ្ឆីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចំនួន១៦២១ ការិយាល័យបានចាប់ផ្តើមបើក
ដំណើរការចុះឈ្មោះជូនប្រជាពលរដ្ឋនៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស។ ហើយបើទោះបី
ជាមានឃុំមួយចំនួនត្រូវលិចទឹកក៍ដោយក៍ការពិនិត្យបញ្ឆីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅ
បានល្អ ពីព្រោះបានដោះស្រាយទាន់ពេលវេលា។
លោក ទេព នីថា បានបន្តថា ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ឃើញ
ថា មានការកើនឃុំ សង្កាត់ចំនួន១២បន្ថែមទៀត។ សរុបចំនួនឃុំសង្កាត់ទាំងអស់១៦៣៣
ឃុំ សង្កាត់៕
No comments:
Post a Comment
yes