សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 7, 2011

គ ជ ប ផ្សព្វផ្សាយចំនួនតំណាងគណបក្ស
នយោបាយ និងអ្នកសង្កេតការណ៍ជាតិ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ ជ គ ប បានធ្វើផ្សព្វផ្សាយពីចំនួនតំណាង​
គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិនៅថ្ងៃទី៦ កញ្ញានេះនៅទីស្តីការ គ ជ ប ដោយ
មានការចូលរួមពីតំណាងគណបក្សនយោបាយនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល។

លោកស្រី កុយ វ៉េត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញអោយដឹងថា
គិតត្រឹមថ្ងៃទី០៥ កញ្ញា ឆ្នាំ២០១១ តំណាងគណបក្សនយោបាយសរុបមានចំនួន៩១៩នាក់និងអ្នក
អង្កេតការណ៍ជាតិមានចំនួនសរុប៧០១នាក់បានចូលរួមពិនិត្យមើលដំណើរការពិនិត្យបញ្ឆីឈ្មោះ
និងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១១។ ដោយក្នុងនោះគណបក្ស ប្រជាជនកម្ពុជា មានចំនួន៣៥៤
នាក់ក្នុងនោះមានស្ត្រីចំនួន៧នាក់ កណបក្ស សម ​រង្ស៊ី​ មានចំនួន២៨៧នាក់មានស្ត្រី៩នាក់ គណបក្ស
ហ្វ៊ុនស៊ិនប៉ិច មានចំនួន២១៨នាក់ មានស្ត្រីចំនួន៨នាក់ និងគណបក្ស សិទ្ធិមនុស្ស មាន៤០នាក់។

ចំណែកអង្គការក្រៅរដ្ឋាភិបាលដែលចូលរួមមាន ក្រុមប្រឹក្សាយុវជនកម្ពុជា(ycc)​មានចំនួន២៩៤នាក់
ក្នុងនោះមានស្ត្រីចំនួន១៤០នាក់ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌
(comfrel) មានចំនួន៧៣នាក់ មានស្ត្រី២៨នាក់គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះ
ឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(nicfec)​ មានចំនួន៣២០នាក់ មានស្ត្រី១១៣នាក់ និងវិទ្យា
ស្ថានជាតិ(NDI)​ មានចំនួន១៤នាក់ មានស្ត្រី៨នាក់។

ដោយឡែកលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ឆីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១ 
ពីថ្ងៃទី០១​ ដល់ថ្ងៃទី០៤ កញ្ញា ទាំង២៤រាជធានី ខេត្ត ចំនួនឃុំសង្កាត់មានចំនួនសរុប១៦២១ ប្រជា
ពលរដ្ឋអាយុ១៨ឆ្នាំឡើងមានចំនួន៥៧០៩៤នាក់ លើចំនួនស្ថិតិប៉ាន់ស្មានដែលបានទទួលពីមូល
ដ្ឋាននានា ឃុំ សង្កាត់ទូទាំងព្រះរាជាណាចក្រកម្ពុជា ប៉ាន់ស្មានគឺថា អ្នកដែលត្រូវទៅចុះឈ្មោះបោះ
ឆ្នោតមានចំនួន៤សែន៧ម៉ឺន៦ពាន់៣៧នាក់ដែលត្រូវទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១១នេះ។ ហើយការិយាល័យដែលប៉ានស្មានគឺមានចំនួន១៨១២៦ការិយាល័យកែតម្រូវឈ្មោះមានចំនួន
៥៧៨៨នាក់ និងលុបឈ្មោះមានចំនួន១១២៧២នាក់។

អគ្កលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ទេព នីថា បានមានប្រសាសន៍ថា
ការិយាល័យពិនិត្យបញ្ឆីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចំនួន១៦២១ ការិយាល័យបានចាប់ផ្តើមបើក
ដំណើរការចុះឈ្មោះជូនប្រជាពលរដ្ឋនៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស។ ហើយបើទោះបី
ជាមានឃុំមួយចំនួនត្រូវលិចទឹកក៍ដោយក៍ការពិនិត្យបញ្ឆីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅ
បានល្អ ពីព្រោះបានដោះស្រាយទាន់ពេលវេលា។

លោក ទេព នីថា បានបន្តថា ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ឃើញ
ថា មានការកើនឃុំ សង្កាត់ចំនួន១២បន្ថែមទៀត។ សរុបចំនួនឃុំសង្កាត់ទាំងអស់១៦៣៣ 
ឃុំ សង្កាត់៕

No comments:

Post a Comment

yes