សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 25, 2011

សៀវភៅ​ជីវ​ប្រវត្តិ​ស្ថាបនិក Apple បង្ហាញ​ថា លោក ចប ប្តេជ្ញា​កម្ទេច​ Android


លោក ស្ទីវ ចប បាន​និយាយ​ថា លោក​ចង់​កម្ទេច​កម្មវិធី Android និង​ចំណាយ​នូវ​រាល់​ប្រាក់​ទាំង​អស់​របស់​ក្រុមហ៊ុន Apple និង​ដង្ហើម​ចុង​ក្រោយ​របស់​ ប្រសិន​បើ​នោះ​គឺ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ ដើម្បី​កម្ទេច​កម្មវិធី​មួយ​នេះ​របស់​ក្រុមហ៊ុន Google។ នេះ​ដោយ​យោង​តាម​សៀវភៅ​ជីវ​ប្រវត្តិ​របស់​លោក ស្ទីវ ចប ដែល​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​​អ្នក​និពន្ធ Walter Isaacson។
លោក ចប បាន​ប្រាប់​អ្នក​និពន្ធ​ម្នាក់​នេះ​ថា លោក​ចាត់​ទុក​ភាព​ស្រដៀង​គ្នា​របស់​កម្មវិធី Android ទៅ​នឹង​​កម្មវិធី iOS របស់​ក្រុមហ៊ុន​គាត់ ជា​«ចោរ​លួច​កម្មសិទ្ធិ​បញ្ញា»។
ក្រុមហ៊ុន Apple បាន និង​កំពុង​ប្ដឹង​ផ្ដល់​បណ្ដា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទំនើប​នានា ដែល​ប្រើ​ប្រាស់​កម្មវិធី Android របស់​ក្រុមហ៊ុន Google។
យោង​តាម​សៀវភៅ​របស់​អ្នក​និពន្ធ​រូប​នេះ លោក ចប បាន​និយាយ​ថា​៖ «ខ្ញុំ​នឹង​កម្ទេច​ Android ពីព្រោះ​វា​គឺ​ជា​ផលិត​ផល​លួចចម្លង​ដោយ​ស្ងៀម​ស្ងាត់។ ខ្ញុំ​មាន​ឆន្ទៈ​​ប្រកាស​សង្គ្រាម​ដ៏​ធំ​ក្នុង​រឿង​នេះ»។ លោក ចប ថែម​ទាំង​បាន​ថ្លែង​បន្ត​ថា​៖ «ខ្ញុំ​នឹង​ចំណាយ​ដង្ហើម​ចុង​ក្រោយ​របស់​ខ្ញុំ ប្រសិន​បើ​ចាំ​បាច់ ហើយ​ខ្ញុំ​នឹង​ចំណាយ​ប្រាក់​ខ្ញុំ​ទាំង​អស់ ៤០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ធនាគារ ទៅ​លើ​រឿង​នេះ»៕ 

No comments:

Post a Comment

yes