Tuesday, October 4, 2011

អគ្គិ​ភ័យ​រោង​ចក្រ​គីមី​ដ៏​ធំ​ឆាប​ឆេះ​នៅ​ក្នុង​រដ្ឋ​តិច​សាស​

 រោង​ចក្រ​ឧស្សាហ​កម្ម​មួយ​នៅ ក្នុង​រដ្ឋ​តិច​សាស​ បាន​ឆាប​ឆេះកាល​ពី​ថ្ងៃចន្ទ​ ​ដោយប​ណ្តាល​ឲ្យ​មាន​ផ្សែង​ពុល​យ៉ាង​ច្រើន​ទៅក្នុង​អាកាស​ និ​ងចំហាយ​សារ​ធាតុ​គីមី​ឆេះចេញ​ពី​កន្លែង​កើត​ហេតុ។​ ​រោង​ចក្រ​គីមី​ Magnablend,​ Inc. ​នេះ ​ស្ថិត​នៅក្បែរ​ក្រុង​ Waxahachie។ 
​មន្ត្រី​បរិ​ស្ថាន​ក្នុង​តំបន់​ម្នាក់​ ដែល​ទាក់​ទង​ដោយ​ភ្នាក់ងារ​ CNN មិន​បាន​អាច​និយាយថា​ តើអ្វី​បង្ក​ឲ្យ​មាន​អគ្គិ​ភ័យដ៏​សន្ធោរ​សន្ធៅនេះនោះទេ។​ បុគ្គលិក​កម្ម​ករទាំង​អស់​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​ ៕

No comments:

Post a Comment

yes