សិស្សនិស្សិត និងសិស្សវិទ្យាល័យ ហើយនិងប្រជាជនប្រហែល១០០០ នាក់បានប្រមូលផ្តុំ គ្នាបើក យុទ្ធនាការសំអាតឆ្នេរសមុទ្រ ( Clean the Beach ) ដែលប្រព្រឹត្តិធ្វើទៅនៅក្នុងខេត្ត ព្រះសីហនុ កាល ពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ។
ការចូលក្នុងយុទ្ធនាការសំអាតឆ្នេរនេះ មានការចូលរួមពីក្រុមនិស្សិតស្ម័គ្រចិត្តរបស់អង្គការ សភា យុវ ពាណិជ្ជករអន្តរជាតិនៃកម្ពុជា (JCI) ដែលមកពីរាជាធានីភ្នំពេញចំនួន១០០ នាក់ សិស្ស វិទ្យា ល័យ និងនិស្សិតសាកលវិទ្យាល័យ នៅក្នុងខេត្តព្រះសីហនុចំនួន ៥០០ នាក់ ហើយ និងវត្ត មាន របស់ប្រជាជននៅក្នុងតំបន់នោះជាច្រើនរយនាក់ផងដែរ។
ការសំអាតឆ្នេរនេះត្រូវបានធ្វើឡើង នៅឆ្នេរចំនួន៤ ដែលរួមមានដូចជាឆ្នេរអូឈើទាល ឆ្នេរអូត្រិះ ឆ្នេរហាវ៉ៃ និងឆ្នេរឯករាជ្យ។ ក្រុមអ្នកចូលរួមទាំងអស់ត្រូវបានបែងចែកជា ៤ ដើម្បីទៅ សំអាត តាម ឆ្នេរនីមួយៗ ហើយការសំអាតនេះមានរយៈពេល ២ម៉ោង ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១ ថ្ងៃត្រង់។
ការចូលរួមសំអាតឆ្នេរនេះ បានធ្វើអោយសិស្សនិស្សិតដែលមានបានចូលក្នុងយុទ្ធាការនេះ មានការ ចាប់អារម្មណ៍ចំពោះសកម្មភាពនេះយ៉ាងខ្លាំង។ ជាក់ស្តែងដូចជាកញ្ញា អ៊ុក ធីតា ដែលជា និស្សិត ស្ម័គ្រចិត្តរបស់ អង្គការយុវពាណិជ្ជករអន្តរជាតិកម្ពុជា បាននិយាយថា “ខ្ញុំមានការសប្បាយរីករាយ
ខ្លាំងណាស់ ដែលបានចូលរួមសំអាតឆ្នេរសមុទ្ររបស់កម្ពុជា យើង ហើយខ្ញុំពេញចិត្តនិងការរើស
សំរាមនៅនេះ ដើម្បីជួយថែរក្សាឆ្នេរសមុទ្រ និងបរិស្ថាន នៅក្នុងតំបន់នេះ អោយកាន់តែ មានភាព ល្អប្រសើរឡើង។“
មិនត្រឹមតែក្រុមនិសិ្សតមានការសប្បាយរីករាយនោះទេ សូម្បីតែអាជីវករ និងភ្ញៀវទេសចរ ដែល កំពុងតែលក់ដូរ និងដើរកំសាន្តនៅទីនោះក៏មានការភ្ញាក់ផ្អើលចំពោះសកម្មភាពរើស សំរាម តាម តំបន់ឆ្នេរនេះដែរ។
អ្នកស្រី សុខ ចាន់នា ដែលជាអាជីករលក់ដូរមា្នក់ នៅឆ្នេរអូឈើទាល បានសម្តែងការកោត សរសើរ ចំពោះសកម្មភាពរបស់ក្រុមនិស្សិត ដែលមកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហុ ដែលបាន ចុះជួយ សំអាចឆ្នេរ និងធ្វើអោយបរិស្ថាននៅក្នុងតំបន់នេះ រឹតតែស្រស់ថ្លាខ្លាំង ឡើង។
អ្នកស្រីចាន់នា បាននិយាយថា “កន្លងមកខ្ញុំមិនដែលសូវបានឃើញសកម្មភាពបែបនេះទេ។ ខ្ញុំមានការភ្ញាក់ផ្អើល ហើយក៏សប្បាយក្នុងចិត្តនៅពេលដែលឃើញពួកគេនាំគ្នារើសសំរាម បែបហ្នឹង! “
ជាមួយគ្នានេះដែរ លោក ជី សីលា ដែលជាប្រធានយុវពាណិជ្ជករអន្តរជាតិនៃកម្ពុជា ក្នុងឆ្នាំ ២០១១នេះ បានអោយដឹងពីគោលបំណងនៃការបង្កើតយុទ្ធាការសំអាតឆ្នេរសមុទ្រនេះថា “ឆ្នេរសមុទ្រកម្ពុជា គឺជាឆ្នេរដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាតបំ ផុតចំនួន ១០០ នៅក្នុងពិភពលោក។ ដូច្នេះហើយបានជាយើងត្រូវតែខិតខំថែរក្សាឆ្នេរនេះ អោយ កាន់តែ ស្រស់ស្អាតថែមទៀត។ ម្យាងវិញទៀតយើងចង់អប់រំអោយយុវជនទាំងអស់ ចេះជួយ ធ្វើការងារ បំរើសង្គមរបស់យើង ដូចជាការចូលរួមក្នុងការសំអាតឆ្នេរនេះជាដើម។ ជាងនេះទៅទៀត យើងក៏ ចង់អោយប្រជាជននៅក្នុងតំបន់នេះ ជួយថែរក្សាតំបន់ទេស ចរណ៍ ដ៏សំខាន់មួយនេះផងដែរ។”
នៅក្នុងយុទ្ធការសំអាតឆ្នេរសមុទ្រ ( Clean the Beach )នេះ ក៏មានការចុះជួយបង្រៀន សិស្ស តាមវិទ្យាល័យ និងនិស្សិតតាមសាកលវិទ្យាល័យមួយចំនួននៅក្នុងខេត្តព្រះសីហនុ អំពីការ ការពារ បរិស្ថាន និងការងារនៅក្នុងសង្គម ពីសំនាក់ក្រុមនិសិ្សតស្ម័គ្រចិត្តរបស់ អង្គ ការយុវសភា ពាណិជ្ជ ករកម្ពុជា (JCI) ដែលមកពីទីក្រុងភ្នំពេញ។
No comments:
Post a Comment
yes