សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 10, 2011

ញឹម​ វណ្ណដា ៖​ ចំនួន​អ្នក​ស្លាប់ដោយ​សារ​ទឹក​ជំនន់​ កើន​ឡើង​ដល់​២០៧នាក់​ គឺ​ស្មើ៥២%​ជាកូនក្មេង​


 នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី១០​ ខែតុលា ឆ្នាំ២០១១ នេះ​នៅ​ទីស្ដីការ​គណៈ​កម្មាធិាករ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដរាយ​បាន​រៀប​ចំ​ធ្វើ​សន្និសីទ​សារព័ត៌មានក្រោម​អធិបតី​ភាព​របស់​ឯកឧត្ដម​ ញឹម​ វណ្ណដា អនុប្រធាន​ទី​១ នៃ​គណៈកម្ម​ាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្ដ​រាយ​ ។


 ឯកឧត្ដម​ ញឹម​ វណ្ណដា មាន​ប្រសាសន៍​ស្នើសុំ​ឲ្យ​មន្ដ្រី​ ឬ​សមត្ថកិច្ច​ស្ថាប័នពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​បង្កើន​ការ​យក​ចិត្ដ​ទុក​ដាក់​ក្នុង​ការ​ចុះ​ជួយ​សង្គ្រោះ​ប្រជ​ាពលរដ្ឋ​ក្នុងពេល​​​ទឹក​ជំនន់​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​បន្ដ​ទៀត​ខណៈពេល​ដែល​កម្ពុជា​បាន​ទទួល​ឯក​ភាព​គ្នា​បើក​ទ្វារ​ទឹក​មួយចំនួន​នៅ​ខេត្ដ​បន្ទាយ​មាន​ជ័យ​ តាម​សំណើរ​របស់​ប្រទេស​ថៃ​ ។
 ឯក​ឧត្ដម​ ញឹម​ វណ្ណដា បាន​ឲ្យដឹង​ទៀតថា ប្រទេស​ថៃ​ក្នុងពេល​នេះ​បាន​កំពុង​រងគ្រោះ​ធ្ងន់​ធ្ងរ​នេះ​គ្រាន់​តែ​ទីក្រុង​បាងកក​មួយ​ទឹក​បាន​ជន់​ឡើង​ចាប់​ពី​១ម៉ែត្រ​ ដល់​២ម៉ែត្រ​ ហេតុ​នេះ​អាង​ស្ដុក​ទឹក​ប្រទេសថៃ​​ចំនួន​៣០មា​ន​១០​ត្រូវ​បាន​ជន់​លិច​លង់​នោះ​ហេតុ​នេះ​ប្រទេស​ថៃ​បាន​ស្នើសុំ​ប្រទេសកម្ពុជា​បើក​ទ្វា​ទឹកបណ្ដោះ​ទឹក​ចេញ។ ក្នុង​ពេល​នេះ​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​យល់​ព្រម​បើក​ទ្វា​ទឹក​ដើម្បី​ជួយ​សម្រួល​ដល់​ប្រទេស​ជិតខាង​ ។


 ឯក​ឧត្ដម​អនុប្រធាន​ទី​១នៃគណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដរាយ​ ញឹម​ វណ្ណដា បាន​គូស​បញ្ជាក់​ថា កម្ពុជា​បាន​ទទួល​រង​នៅ​ការ​ខូចខាត​ ដោយសារ​ទឹកជំនន់​ជន​លិច​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ​មាន​សាលា​រៀន​ចំនួន​១០៥៣ខ្នង​ ត្រូវ​បានខូចខាត​ និងផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៨ម៉ឺនផ្ទះត្រូវ​បាន​ទទួល​រង​នៅ​ការ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ក្នុងហេតុការណ៍​នេះ​កម្ពុជា​ មាន​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ស្លាប់​២០៧នាក់​គិត​មក​ដល់​ត្រឹម​ថ្ងៃ​១០តុលានេះ​បូក​និង​ក្មេង​ប្រុស​ម្នាក់​បានលង់​ទឹក​ស្លាប់​នៅ​រាជ​ធានី​ភ្នំពេញ​ម្នាក់​ដែរ ។


 ឯកឧត្ដម​បញ្ជាក់ថា ការ​ស្លាប់​ចំនួន​២០៧ នាក់​គឺស្មើ ៥២% ភាគ​ច្រើន​គឺ​ក្មេង​ ។ ទាក់ទង​និង​ការ​ខូច​ខាត​នេះ​ឯក​ឧត្ដម​បានលើក​ឡើងថា កម្ពុជា​ក្នុងឆ្នាំ​នេះ​និង​ត្រូវ​ចំណាយ​ថវិការ​លើស​ពីឆ្នាំ​២០០០​រដ្ឋាភិបាល​បាន​បញ្ជូនអង្ករ​ចំនួន​១៩០០​តោន​ិង​ប្រាក់​មួយចំនួន​បញ្ចូនទៅតាម​ខេត្ដ​ចំនួន​១៦ លើកលែង​តែ​រាជ​ធានី​ភ្នំពេញ​ចេញ​ និង​ក្នុង​មួយខេត្ដ​ៗ​ត្រូវ​ផ្ដល់​ថវិការ​ចំនួ​ន២០០លានរៀល​ និង​ប្រាក់​ឧបត្ថម្ភដល់​អ្នក​ស្លាប់​ម្នាក់ៗ​ចំនួន​២លានរៀល ៕






ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes