សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 17, 2011

រថយន្ត​​កុងតឺន័រ​របស់​ក្រុមហ៊ុន​សូងួន​កិន​មនុស្ស​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​


  យុវជន​ម្នាក់​ត្រូវ​បាន​រថយន្ត​​កុងតឺន័​រ ក្រុមហ៊ុន​សូងួន​កិន​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​មួយ​រំពេច​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​បាក់​ដៃ​ស្តាំ​បន្ទាប់​ពី ជិះ​ម៉ូតូ​បុក​​ជាមួយ​រថយន្ត​ខាង​លើ​ហើយ​អ្នក​បើក​​បរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់។

 ហេតុការណ៍នេះកើត​ឡើងកាលពីវេលាម៉ោង១៣និង៣០​នាទីរសៀលនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១១​នៅចំណុចរង្វង់​មូលចោមចៅស្ថិត​នៅក្នុងភូមិព្រៃជីសាក់សង្កាត់​ចោមចៅខណ្ឌដង្កោ។ជន​រង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ​ ជា​សាវ៉ាត​ភេទប្រុសអាយុ២៥ឆ្នាំ​មុខ​របរ​សន្តិសុខ​ឯក​ជន​រស់​នៅ​ភូមិ​ក្រាំង​ទ្រា​ឃុំ​និពាន្ត​ស្រុក​កង​ពិសី​ខេត្ត​កំពង់ស្ពឺ។ជន រង​គ្រោះ​របួស​មាន​ឈ្មោះ​ថា ​ទាង​ ភេទ​ប្រុស​អាយុ​ប្រហែល​៣០ឆ្នាំ​មុខ​របរ​លក់​ដូរ​នៅ​ភូមិ​ជា​មួយ​គ្នា​ជិះ​ម៉ូតូ​ម៉ាកVIVAពណ៌ខ្មៅ​អត់​ស្លាក​​លេខ​ជិះ​ជា​មួយ​គ្នា​ដោយ​គ្មាន​ពាក់​មួក​សុវត្ថិភាព​នោះ​ទេ។

 រីឯ​រថយន្ត​បុក​ជា​មួយ​ម៉ូតូ​មាន​ម៉ាក​RENAULTក្បាល​ពណ៌​ខៀវ​សណ្តោង​​កុងតឺន័រ​ជា​របស់​ក្រុមហ៊ុន​សូងួន​ហើយ​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ៕




ពីគេហទំព័រ៖កម្ពុជាថ្មី

No comments:

Post a Comment

yes