លោក កែវ វី ប្រធានខុទ្ទកាល័យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា នៅក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ ទឹកជំនន់បានចាប់ផ្ដើមស្រកចុះហើយ ប៉ុន្តែ សព្វថ្ងៃនេះ ទឹកជំនន់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានកើនឡើងបន្តិចវិញ។
លោក កែវ វី ថ្លែងថា៖ «នៅខេត្តស្ទឹងត្រែង ទឹកឡើង ០,៤ម៉ែត្រ ខេត្តក្រចេះ ទឹកឡើង ០,២ម៉ែត្រ ហើយនៅភ្នំពេញ ទឹកឡើង ០,០៣ម៉ែត្រ»។
លោក កែវ វី បានឲ្យដឹងបន្ថែមថា ប្រជាពលរដ្ឋចំនួន ២១៥ ១៦២គ្រួសារ បានទទួលរងផលប៉ះពាល់ ហើយចំនួន ២០ ៩១៤គ្រួសារទៀត ត្រូវបានជម្លៀសទៅទីទួលសវុត្ថិភាព ផ្ទះសម្បែងចំនួន ១៣៥ ៤៣៦ វត្តអារាមចំនួន ៤២៤កន្លែង សាលារៀន ៩០៤កន្លែង ស្ពាន ១៦១កន្លែង មណ្ឌលសុខភាព ៧៥កន្លែង ផ្លូវជាតិ ២៤៤គីឡូម៉ែត្រ ផ្លូវគ្រួសារក្រហម ២០១៩គីឡូម៉ែត្រ និងទំនប់ទឹកប្រវែង ២៦៤ ២៤២ម៉ែត្រ បានទទួលរងផលប៉ះពាល់ផងដែរ។
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes