ប្រជាជនប្រហែល ២០០នាក់ក្នុងចំណោម ៥០០នាក់ មកពីភូមិអូរអំពិល ឃុំអន្លង់វែង ស្រុកអន្លង់វែង បាននាំគ្នាតវ៉ានៅមុខសាលាឃុំអន្លង់វែង ដើម្បីទាមទារចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែ ត្រូវបានមេឃុំអន្លង់វែងបដិសេធទៅវិញ។ នេះដោយយោងតាមការអះអាងរបស់អ្នកភូមិនៅថ្ងៃអាទិត្យនេះ។
អ្នកស្រី មឿន ហៀក អាយុ ៣៨ឆ្នាំ ដែលបានចូលរួមនៅក្នុងការតវ៉ានោះ បានប្រាប់ឲ្យដឹងថា អ្នកភូមិនាំគ្នាតវ៉ានៅមុខសាលាឃុំតាំងពីថ្ងៃទី១៣ រហូតមកដល់ថ្ងៃអាទិត្យ ទី១៦ ខែតុលានេះ ដើម្បីស្នើសុំមេឃុំចុះឈ្មោះពួកគាត់ក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតនាពេលខាងមុខ។
អ្នកស្រីថ្លែងថា៖ «មេឃុំអន្លង់វែង បាននិយាយថា គាត់នឹងអនុញ្ញាតឲ្យយើងចុះឈ្មោះបោះឆ្នោត ប្រសិនបើយើងស្បថថា យើងនឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បើមិនដូច្នេះទេ គាត់មិនអនុញ្ញាតឲ្យចុះឈ្មោះបោះឆ្នោតទេ ព្រោះគាត់ខ្លាចយើងបោះឆ្នោតឲ្យគណបក្ស សម រង្ស៊ី»។ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes