Sunday, October 16, 2011

មេ​ឃុំ​អន្លង់វែង​ទាម​ទារ​ឲ្យ​អ្នក​ភូមិ​ស្បថ​បោះ​ឆ្នោត​ជូន​បក្ស​កាន់​អំណាច


 ប្រជាជន​ប្រហែល ២០០​នាក់​ក្នុង​ចំណោម ៥០០​នាក់ មក​ពី​ភូមិ​អូរអំពិល ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ឃុំ​អន្លង់វែង ដើម្បី​ទាម​ទារ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ប៉ុន្តែ ត្រូវ​បាន​មេ​ឃុំ​អន្លង់វែង​បដិសេធ​ទៅ​វិញ។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​របស់​អ្នក​ភូមិ​នៅ​ថ្ងៃ​អាទិត្យ​នេះ។
អ្នក​ស្រី មឿន ហៀក អាយុ ៣៨​ឆ្នាំ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ភូមិ​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ឃុំ​តាំង​ពី​ថ្ងៃ​ទី​១៣ រហូត​មក​ដល់​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​តុលា​នេះ ដើម្បីស្នើ​សុំ​មេ​ឃុំ​ចុះ​ឈ្មោះ​ពួកគាត់​ក្នុង​បញ្ជី​បោះ​ឆ្នោត ដើម្បី​មាន​សិទ្ធិ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។
អ្នក​ស្រី​ថ្លែង​ថា​៖ «មេ​ឃុំ​អន្លង់វែង បាន​និយាយ​ថា គាត់​នឹង​អនុញ្ញាត​ឲ្យ​យើង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប្រសិន​បើ​យើង​ស្បថ​ថា យើង​នឹង​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា បើ​មិន​ដូច្នេះ​ទេ គាត់​មិន​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ ព្រោះ​គាត់​ខ្លាច​យើង​បោះ​ឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី»។










ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes