សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 19, 2011

រដ្ឋមន្ដ្រីក្រសួងការបរទេស ម៉ាឡេស៊ី៖ ការសុំអភ័យទោសគួរតែត្រូវបានធ្វើឡើងជូនកម្ពុជា


រដ្ឋមន្ដ្រីក្រសួងការបរទេស ម៉ាឡេស៊ី លោក ដាតុក ស៊េរីអានីហ្វា អាម៉ាន់ បានថ្លែងអះអាងនៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១១ថា ការសុំអភ័យទោស មួយ គួរតែត្រូវបានធ្វើឡើងជូនកម្ពុជា ប្រសិនបើ
ការចោទប្រកាន់ ទាក់ទងទៅនឹងការធ្វើបាប និងការបំពានណាមួយទៅលើ ពលករខ្មែរ បម្រើការងារ
នៅម៉ាឡេស៊ីពិតជា ត្រូវបានបង្ហាញភស្ដុតាងមែននោះ។
 
លោករដ្ឋមន្ដ្រីការបរទេស ត្រូវបានកាសែត ឌឺស្ដារ ដកស្រង់សម្ដី ដែលបាននិយាយថា ខ្ញុំត្រៀមខ្លួន
ធ្វើដំណើរមកកាន់... ទីក្រុងភ្នំពេញ ដើម្បីជួបសម ភាគីរបស់ខ្ញុំ (លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស) ។ ខ្ញុំមិនចង់ឱ្យ កម្ពុជាកែប្រែការសម្រេចចិត្ដរបស់ខ្លួនឡើ
វិញនោះទេ ប៉ុន្ដែគ្រាន់តែចង់ជជែក អំពីបញ្ហានេះ។ ប្រសិនបើយើងធ្វើខុសមែន យើងនឹងសុំអភ័យ
ទោស​ពីប្រជាជាតិកម្ពុជា។ យើងមានសេចក្ដីក្លាហាន គ្រប់គ្រាន់ ដើម្បីធ្វើការកែតម្រូវនូវអ្វីក៏ដោយ ដែលជាកំហុសឆ្គង ហើយនិងមិនមែនជាទង្វើក្រអឺតក្រទមនោះ ទេ ។ លោកបន្ដថា លោកបាន​ពិនិត្យមើល បញ្ហានេះ ហើយបានស្នើឱ្យអគ្គលេខាធិការ ក្រសួងការបរទេសម៉ាឡេស៊ី លោក តាន់ ស្រ៊ី ម៉ូដ រ៉ាស៊ីអាប់ឌុលរ៉ាម៉ាន់ ដើម្បីជួបជាមួយនឹង ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម អរុណ រស្មី (ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី ដើម្បីពិភាក្សាបញ្ហាលម្អិត)។
 
អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក កុយ គួង បានថ្លែងឱ្យដឹងថា លោក បានដឹងពីព័ត៌មាន​នេះ ក៏ប៉ុន្ដែលោកមិនទាន់ បានទទួលព័ត៌មាន ពីការជូនដំណឹងជាផ្លូវការ របស់ក្រសួង​ការបរទេស​ម៉ាឡេស៊ី មកកាន់ ក្រសួងការបរទេសកម្ពុជានោះទេ ។ ដោយឡែកព្រះអនុជ នរោត្ដម អរុណរស្មី ឯកអគ្គ រាជទូតខ្មែរប្រចាំម៉ាឡេស៊ី ត្រូវបានកាសែត ឌឺស្ដារ ដកស្រង់សម្ដីថា ការហាមប្រាមមិន ឱ្យមានការបញ្ជូន ពលករខ្មែរទៅកាន់ ប្រទេស ម៉ាឡេស៊ី បានធ្វើឡើងក្រោយពី ស្ថានទូត​បញ្ជូនព័ត៌​មាន ទៅកាន់ទីក្រុង ភ្នំពេញ ។ ឯកអគ្គរាជទូតរូបនេះបានបន្ដ ទៀតថា ស្ថានទូតខ្មែរ​នៅម៉ាឡេស៊ី​បានទទួល ពាក្យបណ្ដឹងជាច្រើន អំពីការរំលោភបំពាន និងការចោទប្រកាន់នានា ដែលថាមានស្ដ្រី ខ្មែរបម្រើតាមផ្ទះចំនួន ៣នាក់ ស្លាប់ ក្នុង អំឡុងពេលតែ១សបា្ដហ៍។ គួរបញ្ជាក់ថា លោក ហ៊ុន សែន កាលពីថ្ងៃសុក្រ ទី១៤ ខែ តុលា ឆ្នាំ២០១១ បានប្រកាសលុបចោលការ បញ្ជូនពលករខ្មែរណាមួយ ទៅធ្វើការនៅ ប្រទេសម៉ាឡេស៊ី ក្រោយពីមានសេចក្ដីរាយ ការណ៍ជាច្រើន អំពីការធ្វើបាប​ពលករ​ខ្មែរ ទាំងនោះ។

រដ្ឋមន្ដ្រីការបរទេសម៉ាឡេស៊ីក៏បានមាន ប្រសាសន៍ផងដែរ លោកនឹងពិគ្រោះជាមួយ រដ្ឋមន្ដ្រី​ក្រសួង​ធនធានមនុស្សម៉ាឡេស៊ី អំពី បញ្ហានេះ មុននឹងសម្រេចចាត់វិធានការសម ស្របណា​មួយជា​បន្ដបន្ទាប់ទៀត។ លោកក៏ នឹងកំណត់កាលបរិច្ឆេទ ដើម្បីជួបប្រជុំគណៈ កម្មការចម្រុះ កម្ពុជា-ម៉ាឡេស៊ីផងដែរ៕

No comments:

Post a Comment

yes