Tuesday, October 4, 2011

បុគ្គលិកសណ្ឋាគារ អង្គរវីឡា និងវីឡាអង្គររីសត ធ្វើកូដកម្មនៅថ្ងៃ៥ តុលា ទាម ទារចូលធ្វើការវិញ

 ក្រុមកម្មករប្រមាណជាជិត១០០នាក់ ដែលបំរើការងារនៅក្នុងសណ្ឋាគារ អង្គរវីឡា និងវីឡាអង្គរ
រីសត ស្ថិតក្នុងខេត្តសៀមរាប គ្រោងនិងធ្វើការប្រមូលផ្តុំគ្នានៅថ្ងៃទី០៥ តុលា ស្អែកនេះដើម្បីធ្វើ
កូដកម្មនៅមុខសណ្ឋាគារ វីឡាអង្គររីសត ទាមទារអោយថៅកែទទួលយកពួកគេអោយចូលធ្វើការ
វិញ។

 លោក ម៉ម រិទ្ធី អនុប្រធានសហព័ន្ធសហជីកម្មករនិយោជិកវិស័យទេសចរណ៍និងសេវាកម្មកម្ពុជា
បានអោយដឹងថា ការធ្វើកូដកម្មនៅថ្ងៃទី០៥ តុលា ដើម្បីតវ៉ាទាមទារឲ្យថៅកែសណ្ឋាគារ យកកម្មករ
ដែលជាសមាជិកសហជីពចំនួន៦៧នាក់ចូលបំរើការងារវិញ បន្ទាប់ពីពួកគាត់ត្រូវបានថៅកែបញ្ឈប់
ពីការងារកាលពីថ្ងៃទី៣០សីហា មកដល់ថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១១ កន្លងមកនេះ។ ដោយការបញ្ឈប់
កម្មករបំរើការនៅក្នុងសណ្ឋាគារ អង្គរវីឡា និងសណ្ឋាគារ វិឡាអង្គររីសត មិនមានហេតុផលច្បាស់
លាស់ ប៉ុន្តែចំនុចដែលសំខាន់ប៉ុនប៉ងដាក់ថ្នាំបំពុល ។

 លោក ម៉ម រិទ្ធី បានបន្តថា ចំពោះករណីនេះខាងលោកធា្លប់បានប្តឹងទៅមន្ទីរការងារ ហើយមន្ទីរ
ការងារក៍បានបញ្ឆូនសំណុំរឿងមកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលបាន
ចេញសេចក្តីបង្គាប់ឲ្យថៅកែយកម្មករចូលធ្វើការវិញ ប៉ុន្តែខាងថៅកែសណ្ឋាគារបានដាក់ពាក្យប្តឹង
ជំទាស់ទៅនិងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

 សូមជម្រាបថា កម្មករនៅសណ្ឋាគារ អង្គរវីឡា និងវីឡាអង្គររីសត ចំនួន៦៧នាក់ត្រូវបានថៅកែ
បញ្ឈប់ពីការងារកាលពិថ្ងៃទី៣០ សីហា និងថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១១ កន្លងមកនេះ៕

No comments:

Post a Comment

yes