សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 7, 2011

ភារៈធារីសហរដ្ឋអាមេរិក : ការបោះឆ្នោតប្រព្រឹត្តទៅល្អត្រូវមានតួអង្គសំខាន់ៗ ចូលរួម

 ភារៈធារីសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក ចេស ដាយហ្គ័រ បានធ្វើការឆ្លើយតបទៅនិងសំនួរអ្នកសារព័ត៍មាន
ដែលសួរថា តើលោកយល់យ៉ាងម៉េចដែរចំពោះការមិនមានវត្តមានរបស់លោក សម រង្ស៊ី ប្រធានគណបក្ស
ប្រឆាំងនៅក្នុងប្រទេសកម្ពុជា ខណៈពេលការបោះឆ្នោតខិតជិតមកដល់នាពេលខាងមុន? ដោយលោកបាន
លើកឡើងថា លោកយល់ថាដើម្បីអោយការបោះឆ្នោតប្រព្រឹត្តទៅល្អ ជាទូទៅជារួមគឺត្រូវមានតួអង្គសំខាន់ៗ
ចូលរួមនៅក្នុងការបោះឆ្នោត។ ប៉ុន្តែក្នុងលក្ខណៈនេះគឺស្រេចតែតាមគណបក្ស ដែលគេអាចដោះស្រាយគ្នាថា
ត្រូវគិតយ៉ាងម៉េចៗ។ ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងការចុះពិនិត្យមើលការចុះឈ្មោះបោះឆ្នោត និងពិនិត្យ
មើលបញ្ឆីឈ្មោះបោះឆ្នោត នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៧ តុលា ។

 លោក ចេស ដាយហ្គ័រ បានលើកឡើងថា ការចុះមកទស្សន កិច្ចនៅមណ្ឌលចុះឈ្មោះបោះឆ្នោត ព្រោះសហរដ្ឋ
អាមេរិកបានយកចិត្តទុកដាក់ និងលើក ទឹកចិត្តដល់ប្រជាពលរដ្ឋដើម្បីមកចុះឈ្មោះបោះឆ្នោត។ហើយការជ្រើស
រើសទីតាំងមកទស្សនកិច្ចនៅសង្កាត់បឹងកេងកង៣ ព្រោះលោកដឹងថា ទីតាំងនេះបានដំណើរ ការ ការចុះឈ្មោះ
បោះឆ្នោតបានល្អ ហើយទីតាំងនេះបានផ្តល់ជាគំរូដល់កន្លែងដទៃទៀត ក្នុងការសហការជាមួយសង្គមស៊ីវិល ជាមួយអ្នកស័្មគ្រចិត្ត ជាមួយអ្នកសង្កេតការណ៍ផ្សេងៗ ទៀតដើម្បីបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅ
ដោយរលូន មិនមានបញ្ហាអ្វី ។

 លោក ចេស ដាយហ្គ័រ ភារៈធារីស្ថានទូតសហរដ្ឋប្រចាំកម្ពុជាបានលើកឡើងថាមិនអាចស្សទាយបានទេ ពីការ
បោះឆ្នោតនាពេលខាងមុខនេះ ប៉ុន្តែលោក សង្ឃឹមថា អ្នកសង្កេតការណ៍ការបោះឆ្នោតឯករាជ្យនឹងត្រូវបាន
អនុញ្ញាតអោយចូលរួម សង្កេតការបោះឆ្នោត ហើយពួកគេនឹងមានលទ្ធភាពដើម្បីត្រួតពិនិត្យមើល និងតាមដាន
ការបោះឆ្នោត ។លោក ចេស ដាយហ្គ័រ បន្តថា បានផ្តល់វេទិការដល់ក្រុមប្រឹក្សា មន្រ្តីក្រុមប្រឹក្សា ឃុំ-សង្កាត់
ដើម្បីពិភាក្សាវែកញែក អំពីបញ្ហាអ្វី ដែលជាបញ្ហាដែលប្រជាពលរដ្ឋប្រឈមមុខ ដូច្នេះប្រជាពលរដ្ឋទទួលបាន
ព័តមាននៃការសម្រេចចិត្តក្នុងការបោះឆ្នោត ។ យើងក៏បានផ្តល់ការបណ្តុះបណ្តាលដល់អ្នក សង្កេតការណ៍
បោះឆ្នោត អ្នកតាមដានការបោះឆ្នោតដើម្បីចូលរួមសង្កេតការណ៍ និង បញ្ជាក់ថា ការបោះឆ្នោតនិងប្រព្រឹត្ត
ទៅដោយរលូន និងត្រឹមត្រូវ ។

 ជាទូទៅដំណើរការបោះឆ្នោត គឺប្រព្រឹត្តទៅបានល្អ និងក៏ដឹងដែរថា មានបញ្ហាខ្លះៗ ដែលកើតមាន ហើយលោក
ក៏សង្ឃឹមថា គ.ជ.ប និងទទួលដោះស្រាយដោយម៉ត់ចត់ ដើ ម្បីដោះស្រាយ និងបញ្ហាដែលកើតមានកន្លង
មកខ្លះៗ ។

 លោកសង្ឃឹមថា ក្នុងការបោះឆ្នោតលើកក្រោយនេះ នឹងប្រព្រឹត្តទៅក្នុងលក្ខណៈល្អ ប្រសើរផងដែរ ហើយយើង
ក៏សង្ឃឹមទៀតថា នឹងបញ្ជូនអ្នកសង្កេតការណ៍ពីស្ថានទូតសហ រដ្ឋអាមេរិក ទៅសង្កេតការណ៍បោះឆ្នោតខាង
មុខនេះអោយដឹងថា តើការបោះឆ្នោតនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេច ៕

No comments:

Post a Comment

yes