ក្រៅរដ្ឋាភិបាល បានចុះទៅពិនិត្យមើលការចុះបញ្ឆីឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតនៅសង្កាត់
បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៧ តុលា ពីដំណើរការចុះឈ្មោះ និងពិនិត្យ
លោក ហៀក ហឿង ចៅសង្កាត់បឹងកេងកង៣ បានប្រាប់ទៅលោក ចេស ដាយហ្គ័រ ភារៈធារីស្ថានទូតសហរដ្ឋ
អាមេរិកប្រចាំកម្ពុជាថា មន្ត្រីរបស់លោកមានការបំពាក់បំប៉នយ៉ាងល្អពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ ជ ប) ពីការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ឆីឈ្មោះបោះឆ្នោត ។ ដោយក្រុមប្រឹក្សាសង្កាត់បានធ្វើការ
ផ្សព្វផ្សាយ ដល់ឃុំ សង្កាត់ប្រធានភូមិ និងអ្នកដែលពាក់ព័ន្ធ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយមានការ
យល់ដឹងបានច្រើន។ ដោយលោកចៅសង្កាត់បានបញ្ឆាក់ថា ជាលទ្ធផលមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោ
តមានចំនួន៧០២នាក់ លើសពីការកំណត់ ដែលការគ្រោងទុកមានចំនួនតែ៣៦៤នាក់។ ការចុះឈ្មោះ និង
ពិនិត្យឈ្មោះបោះឆ្នោតមិនមានបណ្តឹង ប្តឹងផ្តល់ទេ ដោយប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។
ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អប់អរសាទរចំពោះការងាររបស់ចៅសង្កាត់បឹងកេងកង៣ និង
សូមថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានពន្យាពេលចុះឈ្មោះបោះឆ្នោត។
សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានការលើកទឹកចិត្តប្រជាពលរដ្ឋអោយទៅចុះឈ្មោះ
និងពិនិត្យបញ្ឆីឈ្មោះបោះឆ្នោត។
No comments:
Post a Comment
yes