ប្រជាពលរដ្ឋនៅតំបន់បឹងកក់ប្រមាណជា៥០នាក់បានធ្វើការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី១៨ តុលា ដើម្បីមកជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋតំបន់បឹងកក់ដែលត្រូវបានតុលាការចេញ
ដីកាកោះហៅអោយចូលខ្លួនមកសាកសួរ និងបំភ្លឺពីករណីប្តឹងផ្តល់គ្នារវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន ស៊ូកា
នៅក្នុងការប្រមូលផ្តុំគ្នានៅពីមុខសាលាដំបូងរាជធានីភ្នំពេញប្រជាពលរដ្ឋបានធ្វើការលើកបដាពីរូបភាព
សកម្មភាពរបស់អាជ្ញាធរមានសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការវាយបង្រ្កាបទៅលើ
ប្រជាពលរដ្ឋ និងគ្រឿងចក្ររបស់ក្រុមហ៊ុន ស៊ូកា គូអ៊ីន ការពារដោយកំលាំងសមត្ថកិច្ចវាយបំផ្លាញផ្ទះប្រជា
ពលរដ្ឋនៅភូមិ២២ ខាងជើងវិហារចាមនាពេលកន្លងមកដោយក្នុងបដារូបភាពនោះក៍មានរូបលោក
សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញផងដែរ ហើយប្រជាពលរដ្ឋក៍បានធ្វើការដុតធូបបួងសួងនៅមុខ
តុលាការផងដែរ ដើម្បីសូមអោយតុលាការផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ ។
នៅក្នុងការប្រមូលផ្តុំគ្នាប្រជាពលរដ្ឋក៍ស្រែកទ្រហោយំលើកដៃសំពះសូមអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រួមទាំងព្រះមហាក្សត្រជួយធ្វើអន្តរាគមន៍ និងផ្តល់យុត្តិធម៌ដល់ពួកគាត់ ដែលបាត់បង់ដីធ្លី ផ្ទះសម្បែងយកត្រូវ
បានគេប្តឹងមកតុលាការទៀត។ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនៅមុខតុលាការក៍ឃើញមានវត្តមានអ្នកតំណាង
រាស្ត្រគណបក្ស សម រង្ស៊ី ២រូបចូលរួមផងដែរគឺលោក ហូរ វ៉ាន់ និងលោកស្រី មូរ សុខហួរ រួមទាំងលោក សួង
សោភ័ណ្ឌ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី និងសមាជិកក្រុមប្រឹក្សារាជធានី និងសង្កាត់ផងដែរ។
ចំណែកប្រជាពលរដ្ឋដែលត្រូវបានតុលាការកោះហៅអោយចូលខ្លួនមកក្នុងតុលាការ(ចំនួន៦)បានធ្វើការស្លៀក
ពាក់ស បង្ហា ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ពួកគាត់ និងការកើតទុក្ខដោយសារតែការបាត់បង់ផ្ទះសម្បែង។
អ្នកស្រី ទេព វណ្ណី បានថ្លែងថា ការស្លៀកពាក់ស របស់ពួកគាត់គឺបង្ហាញថាពួកគាត់កំពុងតែកាន់ទុក្ខរងគ្រោះ
ជាច្រើនឆ្នាំមកហើយមិនទាន់បានរំសាយនៅឡើយទេ និងចង់បង្ហាញទៅតុលាថា ពួកគាត់ដែលត្រូវបានចោទ
នេះ មិនមានធ្វើអ្វីខុសទេគឺសម្តែងការស្លៀកពាក់ថាពួកគាត់ជាមនុស្សដែលសបរិសុទ្ធ។
បន្ទាប់ពីចូលទៅក្នុងសាលាដំបូងរាជធានីភ្នំពេញតាមដីកាកោះអស់រយៈពេលប្រមាណជិត៣០នាទីអ្នកស្រី ទេព វណ្ណី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៍មានក្រៅរបងតុលាការថាលោកព្រះរាជអាជ្ញា សុខ រឿន បានពន្យាពេល
សាកសួរទៅថ្ងៃក្រោយដោយមិនកំណត់ថ្ងៃណាទេ។
ការពន្យានេះគឺដោយសារតែប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅពីមុខតុលាការ និងស្រែកទាមទារយុត្តិធម៍នោះ លោក
ធ្វើការមិនកើតទេ ដោយលោកសុំអោយប្រជាពលរដ្ឋរំសាយសិន។សូមជម្រាបថា ការកោះហៅប្រជាពលរដ្ឋ
អោយចូលខ្លួនទៅតុលាការគឺបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក ឆាយ ធីរិទ្ធចៅសង្កាត់ស្រះចក ប្តឹងពីបទ
ជេរប្រមាថ និងបរិហារិកេរិ៍្ត និងបណ្តឹងរបស់លោកមេធាវី សួង សុផល ប្តឹងពិបទ បរិហាកេរ្តិ៍។ ដោយមិនបាន
បញ្ឆាក់ថាបរិហាកេរ្តិ៍ អ្នកណានោះទេ។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ីបានមានប្រសាសន៍ថា លោកស្រីយល់ឃើញថា
តុលាការជាស្ថាប័នឯករាជ្យ។ សូមអំពាវនាវជាថ្មីម្តងទៀតថា តុលាការជាស្ថាប័នឯករាជ្យ វត្ថុតាង ភស្តុតាងទំាំង
អស់អ្វីខ្លះ តើប្រជាពលរដ្ឋរងគ្រោះអ្វីខ្លះតាំងពីមានផ្ទះសម្បែងរហូតទៅដល់អស់ផ្ទះសម្បែង ហិង្សាដែលប្រើលើ
ប្រជាពលរដ្ឋទាំងរាងកាយទាំងផ្លូវភេទក៍មានហិង្សាដែរ ពីព្រោះឃើញថាពេលរដ្ឋអំណាច មកប្រើអំណាច
ដ៍ឃោរឃៅមកលើស្ត្រីគឺ ប៉ះពាល់ដល់ផ្លូវភេទរបស់ស្ត្រី ឃើញាមានការបើកអាវទ្រនាប់ រហូតដល់ធ្លាក់កូន
ក្នុងផ្ទៃ។
លោកស្រីបន្តថា នៅក្នុងការរកយុត្តិធម៌តុលាការត្រូវតែចេញមកធ្វើការស៊ើបអង្កេតជារឿយៗយើងមិនឃើញមាន
ការស៊ើបអង្កេតដោយឯករាជ្យទេ។ សង្ឃឹមថា ការខិតខំប្រឹងប្រែងដែលប្រជាពលរដ្ឋចង់បានយុត្តិធម៌ ហើយ
បើសិនប្រទេសយើងអត់មានការកែទម្រង់ប្រព័ន្ធយុត្តធម៌ទេការឈឺចាប់ ទុក្ខសង្វែកនៃប្រជាពលរដ្ឋនៅតែ
មានរហូត។ លោកស្រីជឿជាក់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចង់ឲ្យឃើញមានសង្រែករបស់ប្រជា
ពលរដ្ឋទេ ប៉ុន្តែនេះដល់កហើយ និងដល់ជំហានចុងក្រោយហើយ តុលាការសូមមេត្តាបង្ហាញអោយឃើញ
ថា ជាស្ថាប័នឯករាជ្យទៅ។




No comments:
Post a Comment
yes