លោក មឿន សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បានផ្ញើលិខិតមួយទៅក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល កាលពីថ្ងៃចន្ទ ស្នើសុំឲ្យបើកសវនាការ និងកាត់ក្តីឡើងវិញ ក្នុងសំនុំរឿងក្តីរបស់លោក ពីតុលាការឧទ្ធរណ៍ចោទប្រកាន់ បទញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋដោយមិនសម្រេចផល។
លោក មឿន សុន ដែលបាននិរទេសខ្លួនទៅក្រៅប្រទេសជាង ៣ឆ្នាំមកហើយ ដើម្បីគេចពីការផ្តន្ទាទោសរបស់តុលាការ ជុំវិញការផ្តល់មតិពីសារប្រយោជន៍ និងផលប៉ះពាល់តាមរូបវិទ្យា សិល្បវិទ្យា និងសោភ័ណ្ឌភាព ដែលកើតចេញពីការអភិវឌ្ឍន៍ទេសចរណ៍របស់រដ្ឋាភិបាល ដោយដាក់អំពូលភ្លើងតាមជញ្ជាំងប្រាសាទអង្គវត្តនោះ បានសរសេរលិខិតមួយទៅតុលាការកំពូលកាលពីថ្ងៃទី១០ ខែតុលា ឲ្យពិចារណា និងកាត់ក្តីសំណុំរឿង នេះឡើងវិញប្រកបដោយ«គិតបណ្ឌិត និងគតិយុត្តិ»។
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes