សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 11, 2011

ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ភូមា​ជំរុញ​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ

 ស្ថាប័ន​សិទ្ធិ​មនុស្ស​​ថ្មី​របស់​រដ្ឋ​នៅ​ក្នុង​ប្រទេស​ភូមា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​របស់​ប្រទេស​នេះ ដោះ​លែង​«អ្នក​ទោស​នយោបាយ» ដែល​នេះ​គឺ​ជា​សញ្ញា​មួយ​​ទៀត​​បង្ហាញ​ថា រដ្ឋ​ឯកោ​មួយ​នេះ អាច​ដោះ​លែង​អ្នក​ទោស​នយោបាយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។
សហ​រដ្ឋ​អាមេរិក អឺរ៉ុប និង​អូស្ត្រាលី បាន​ចេញ​ផ្សាយ​នូវ​​លក្ខខណ្ឌ​មួយ​ដោយ​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ប្រហែល ២១០០​នាក់ មុន​នឹង​បណ្ដា​ប្រទេស​ទាំង​នេះ​ពិចារណា​លើ​ការ​លើក​លែង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​នេះ ដែល​ជា​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស។
សមាជិក​សភា​ម្នាក់​នៅ​ក្នុង​សភា​ភូមា ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​រដ្ឋ​ធានី​ណាយពិដាវ​នោះ បាន​ប្រាប់​រ៉យទ័រ​ថា ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ អាច​ធ្វើ​ឡើង​នៅ​ពីរ​បី​ថ្ងៃ​ខាង​មុខ។ សមាជិក​សភា​រូប​នោះ​និយាយ​ថា វា​គឺ​ជា​សារ​ផ្ដល់​ឡើង​ដោយ​លោក ស្វេ ម៉ាន់ ប្រធាន​សភា​ជាន់​ទាប។
លោក វិន ម៉្រា ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ជាតិ​ភូមា បាន​សរសេរ​នៅ​ក្នុង​លិខិត​ចំហ​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​អ្នក​ទោស​នយោបាយ ដែល​មិន​បាន​បង្ហាញ​ការ​គំរាម​កំហែង​ដល់​ស្ថិរភាព​រដ្ឋ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នោះ គួរ​ត្រូវ​បាន​គេ​ដោះ​លែង។ 



ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes