សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 18, 2011

អង្គភាពប្រតិកម្ម​រហ័ស​​​​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី​​​​ច្រាន​ចោល​ការ​លើកឡើង​​​របស់សហចៅក្រម​​​​ស៊ើបអង្កេត​​​​អន្តរជាតិ​

 កាលពីវេលាម៉ោង​​​​​១១​ព្រឹកថ្ងៃទី​​​១៨ តុលា ​​២០១១ ​​លោកកែវ ​​រ៉េមី ​​​រដ្ឋលេខាធិការ​​​​នៃទីស្តីការគណៈ​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​អង្គ​​​​ភាពប្រតិ​កម្ម​​រហ័ស​នៃ​​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​​បានថ្លែង​​​នៅក្នុង​សន្នីសីទ​​​កាសែត​​នៅ​ទីស្តីការ​​គណៈរដ្ឋមន្ត្រី​​​​ថា រដ្ឋាភិបាល​​បាន​ច្រាល​ចោល​នូវ​​​​ការចោទប្រកាន់​​​ដែល​ថា រដ្ឋាភិ​បាល​​​​ជ្រៀតជ្រែក​​​​​កិច្ច​ការស៊ើបអង្កេត​​​​​របស់​លោក​សិន​ហ្វ្រីត​ប្លាំង (Singfried Blunk) នៃ​សំណុំរឿង​​​​០០៣ ​​និង​​០០៤ ​​ហើយ​ថា ​​ចំពោះការ​​​​លាលែង​ពី​តួនាទី​​របស់​លោក​​​​​វា​រឹត​តែ​​មិន​មែន​ជា​​ការ​ជ្រៀត​ជ្រែក​ពីរដ្ឋាភិបាល​ទៅ​ទៀត​ ​តែផ្ទុយ​​​​ទៅវិញ ​​​ចៅក្រម​​​​ស៊ើប​អង្កត​​​​​​អន្តរជាតិ​​រូបនេះ​​បានទទួល​​​រង​នូវ​សម្ពាធ​​ពី​អង្គការ​​​សង្គម​​ស៊ីវិល ​សារ​ព័ត៌មាន​​​ជាតិ និង​អន្តរជាតិ​​​​មួយ​ចំនួន​។


 លោកកែវ រ៉េមី បាន​មាន​ប្រសាសន៍​ទៀត​ថា ​​រាជរដ្ឋាភិបាល​​​មិន​បាន​ជ្រៀតជ្រែក​​​​កិច្ចការ​តុលា​ការ​​​ខ្មែរ​ក្រហម​ដូច​​​​អ្វីដែល​លោកចៅក្រម​​សិន​​ហ្វ្រីត ប្លាំង ​​រូបនេះ​លើក​​ឡើង​​​​​នោះទេ ការ​លើក​ឡើង​របស់​ចៅ​ក្រម​រូបនេះ​​គឺជា​រឿង​​មិនពិតទេ​។​ ​​រដ្ឋាភិបាល​​មានការសោក​ស្តាយ​​​ចំពោះការ​​​​​​​​សុំ​លាលែង​នេះ​ ​ព្រោះកន្លង​មក ​​​លោក​ចៅក្រម​​​​ស៊ើប​អង្កេត​​​​អន្តរជាតិ​រូបនេះ បាន​​សហការ​ល្អជាមួយ​សហចៅក្រម​​​ស៊ើបអង្កេត​​​​ជាតិ​ក្នុងការ​​​​ស៊ើប​អង្កេត​​​​សំណុំរឿង​​​០០៣ និង​​០០៤ ពុំ​​​ដែល​មាន​បញ្ហា​​ទេ​ ។


 គួររំលឹក​ថា សេចក្តី​​សម្រេច​​ចុះ​ថ្ងៃទី​១៨ ធ្នូ ២០០២ ​របស់​​មហា​សន្និ​បាត​​អង្គ​ការ​សហ​ប្រជាជាតិ បាន​ទទួល​ស្គាល់​នូវ​ «ការ​​ព្រួយ​បារម្ភ​​ស្រប​ច្បាប់​​របស់​រាជ​​រដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា ក្នុង​ការ​ស្វែង​រក​សន្តិ​​ភាព​​​ និង​ការ​​ផ្សះ​ផ្សា​ជាតិ​ ស្ថិរ​ភាព ​សន្តិ​​ភាព និង​សន្តិ​សុខ ​ហើយ​ការ​​ទទួល​ស្គាល់​​នេះ ត្រូវ​បាន​បញ្ជាក់​ឡើង​​វិញ​នៅ​​ក្នុង​កិច្ច​ព្រម​ព្រៀង​​រវាង​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​រាជ​រដ្ឋាភិបាល​​កម្ពុជា ដែល​​ត្រូវ​បាន​​ចុះហត្ថ​លេខា​នៅ​រាជ​ធានី​ភ្នំពេញ ​នាថ្ងៃទី​៦ មិថុនា ២០០៣ ​ហើយ​ដែល​ត្រូវ​បាន​​អនុ​ម័ត​​ជា​ឯក​ច្ឆន្ទ​ដោយ​រដ្ឋ​សភា​ជាតិ​​កម្ពុជា និង​ត្រូវ​បាន​ផ្តល់​​សច្ចា​ប័ន​នៅថ្ងៃ​ទី​១៩ ​តុលា ២០០៤​។ ដូច្នេះ​រាជរដ្ឋាភិបាល​​កម្ពុជា មាន​កាតព្វ​កិច្ច​​ស្រប​តាម​​រដ្ឋ​ធម្ម​នុញ្ញ​ក្នុង​ការការ​ពារ​សន្តិ​​ភាព និង​ការ​ផ្សះ​ផ្សា​​ជាតិ​ដ៏ថ្លៃថ្លា​​នេះ ដែល​ទើប​តែ​ទទួល​បាន​នៅ​ក្នុង​អំឡុង​​ទស​វត្សរ៍​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ​ក្រោយពី​មាន​ជម្លោះ​​ និង​ការ​ប្រល័យពូជ​សាសន៍​ជាច្រើន​​ឆ្នាំ​កន្លង​មក ៕








ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes