សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 4, 2011

លោក​ស្រី​ យីង​ឡាក់​នឹង​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ភូមា​នៅ​ថ្ងៃ​ស្អែក​នេះ​


លោក​ស្រី​ យីង​ឡាក់​ ​ស៊ីណាវ៉ាត្រា​ នាយក​រដ្ឋ​មន្ត្រី​ថៃ​ នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​មួយ​ថ្ងៃ​ ទៅ​កាន់​ប្រទេស​ភូមា​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។​ ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​ លោក​ស្រីនឹង​ពិភាក្សា​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រឆាំង​គ្រឿង​ញៀន​ និង​ពលក​រអន្តោរ​ប្រវេស្តន៍​ខុស​ច្បាប់​ រួម​និង​បញ្ហា​ដទៃ​ជា​ច្រើន​ផ្សេងទៀត​។​

លោក​ស្រី​ យីង​ឡាក់​ បាន​និ​យាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា​  «​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​ លោក​ស្រី​និង​មាន​កិច្ច​ពិភាក្សា​ជា​មួយ​មេ​ដឹក​នាំ​ប្រទេស​ភូមា​ អំពី​ការ​ជម្រុញ​ទំនាក់​ទំនង​ទ្វេ​ភាគី​ ជាពិសេ​សពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​វិនិយោគ​ និង​ពាណិជ្ជ​កម្ម​​។ ការ​បើក​ច្រក​ព្រំ​ដែន​បន្ថែម​ទៀត​ នឹង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ផង​ដែរ​»​។

លោក​ស្រី ​យីង​ឡាក់​ នឹង​ចាក​ចេញ​ពី​អាកាយានដ្ឋា​ន​យោធា​ក្រុង​បាង​កក​ នៅ​វេលា​ម៉ោង​១:៣០​នាទី​ រសៀល​ថ្ងៃ​ពុធ​ស្អែក​នេះ​ ទៅ​កាន់​ទី​ក្រុង​​ Nayp​yidaw​ ជា​ទី​ក្រុង​រដ្ឋ​បាល​ថ្មី​របស់​ប្រទេស​ភូមា​។​ លោកស្រី​បាន​គ្រោង​នឹង​ជួប​ជាមួយ​ លោក​ Thein​ Sein​ ប្រធានា​ធិប​តី​ភូមា​ នៅ​មុន​ពេល​ចូល​រួម​នៅក្នុង​កិច្ច​ពិភាក្សារ​វាង​មេដឹកនាំ​ថៃ​ និង​ភូមា​។​ នៅ​ពេល​ល្ងាច​ លោក​ប្រធានា​ធិប​តី​ភូមា​ នឹង​រៀប​ចំ​អាហារ​ពេល​ល្ងាច​សម្រាប់​មេ​ដឹ​កនាំ​របស់​ប្រទេស​ថៃ​។​

លោក​ស្រី និង​សហការី​ គ្រោង​នឹង​មក​កាន់​ក្រុង​បាង​កក​ នៅ​មុន​ពាក់​កណ្តាល​យប់​ថ្ងៃ​ដដែល​ផង​ដែរ​។​ នៅ​ចុង​ខែ​តុលា​នេះ​ លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ក៏​បាន​គ្រោង​នឹង​ធ្វើទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ជា​សមា​ជិក​អាស៊ាន​ដទៃ​ដូច​ជា​ ប្រទេស​ម៉ា​ឡេស៊ី​ នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា​ ប្រទេស​សឹង្ហ​បុរី​ នៅ​ថ្ងៃ​បន្ទាប់​  ហើយ​និង​ប្រទេស​វៀត​ណាម​ នៅ​ថ្ងៃទី​១៧​ ខែ​តុលា​។​ លោក​ស្រី​គ្រោង​នឹង​ទៅ​កាន់​ប្រទេ
ស​ចិន​ នៅ​រវាង​ថ្ងៃ​ទី​១៩​ ខែ​តុលា​ និង​ថ្ងៃ​ទី​២១​ ខែតុលា ​ខាង​មុខ​នេះ​។​ 

( ដោយ  : ណាវ័​ន្ត​)​  

ពីគេហទំព័រ៖សារព័ត៌មានសង្គម

No comments:

Post a Comment

yes