សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 17, 2011

នគរបាល​ចាប់​ខ្លួន​​មន្ត្រី​បក្ស​សិទ្ធិ​មនុស្ស​ម្នាក់​នៅ​ស្រុក​ក្រូចឆ្មារ​


 អនុ​ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ម្នាក់ ប្រចាំ​ឃុំ​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​ក្មេង​ស្រី​វ័យ ១២​ឆ្នាំ​ម្នាក់ នៅ​វាល​កប់​ខ្មោច​មួយ​កន្លែង បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​អាណាព្យាបាល​កុមារី​រង​គ្រោះ។


លោក អ៊ាវ សឿន អាយុ ៦៩​ឆ្នាំ អនុ​ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ឃុំ​ក្រូចឆ្មារ ក្នុង​ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​តុលា និង​បញ្ជូន​ភ្លាមៗ​ទៅ ស្នងការដ្ឋាន​ខេត្ត​កំពង់ចាម​កាល​ពី​ព្រឹក​ម្សិល​មិញ ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​អនីតិជន។ នេះ​បើ​តាម​ការ​អះ​អាង​របស់​សមត្ថកិច្ច​ស្រុក​ក្រូចឆ្មារ។










ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes