មន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ប្រទេសកម្ពុជានឹងមិនប្រឈមមុខនឹងកង្វះខាតស្បៀងនោះឡើយ បើទោះបីជាស្រូវវស្សាចំនួន ៥៨ម៉ឺនហិចតា ត្រូវខូចខាត និងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដ៏អាក្រក់នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះក៏ដោយ។
លោក អ៊ុក សុខុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងទិវាស្បៀងអាហារពិភពលោកលើកទី ៣១ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃចន្ទនេះថា៖ «យើងនឹងមិនខ្វះស្រូវនោះឡើយ បើទោះបីយើងជួបគ្រោះទឹកជំនន់ក៏ដោយ»។
លោកបានឲ្យដឹងបន្ថែមថា ទឹកជំនន់ដ៏អាក្រក់បំផុតនាពេលថ្មីៗនេះ បានបំផ្លាញស្រូវទាំងស្រុងចំនួន ១៩ម៉ឺនហិចតា និង ៣៩ម៉ឺនហិចតាទៀត បានទទួលរងផលប៉ះពាល់។ លោកបន្ថែមថា ក្រសួងកសិកម្មបានត្រៀមគ្រាប់ពូជចំនួន ៣០០០តោន សម្រាប់ចែកជូនប្រជាកសិករនៅតាមខេត្តចំនួន ១៧ ដែលរងគ្រោះដោយទឹកជំនន់។
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:
Post a Comment
yes