សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 15, 2011

គ​.​ជ​.​ប​. យល់ព្រម​ផ្លាស់ប្តូរ​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី មណ្ឌល​តាកែវ​

 លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​មានប្រសាសន៍ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. បាន​យល់ព្រម​ផ្លាស់ប្តូ​រលោក សាន សាង ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ ជំនួស​លោក តុ វ៉ាន់​ចាន់ ដែល​ត្រូវ​គណបក្ស​សមរង្ស៊ី លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្ស​។​


 ការសម្រេច​ដូច្នេះ បាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​ជាង ១ ម៉ោង ចាប់ពី​ម៉ោង ៩ ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥​តុលា ឆ្នាំ​២០១១​។​


 លោក ទេព នីថា បាន​មានប្រសាសន៍ថា គ​.​ជ​.​ប​. បាន​សម្រេច​យល់ព្រម តាម​ការស្នើសុំ​របស់​គ​ណ​បក្ស​សមរង្ស៊ី  ក្នុង​ការប្តូរ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សមរង្ស៊ី នៅ​ខេត្ត​តាកែវ​។ គ​.​ជ​.​ប​. អនុវត្ត​តាម​ច្បាប់ ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រគល់​ភារៈកិច្ច និង​សិទ្ធិ​អំណាច​ឲ្យ គ​.​ជ​.​ប​. ក៏ដូចជា រដ្ឋធម្មនុញ្ញ ដែល​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​សមាជិកសភា និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ រីឯ​ដីកា​របស់​តុលាការ គឺ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​មួយ ហើយ គ​.​ជ​.​ប​.​ក៏​ជា​ស្ថាប័ន​ឯករាជ្យ និង​មាន​សិទ្ធិ​អំណាច​នៅក្នុង​ការធ្វើ​សេចក្តីសម្រេច​របស់​ខ្លួន​។​

 ​លោក ទេព នីថា បានបញ្ជាក់​ថា ការសម្រេច​របស់ គ​.​ជ​.​ប​. ចំពោះ​ការផ្លាស់ប្តូរ​សមាជិកសភា​គណបក្ស​សមរង្ស៊ី នៅ​ខេត្ត​តាកែវ គឺ​ស្ថិតនៅ​ក្នុង​កម្រិត​សមត្ថកិច្ច​របស់ គ​.​ជ​.​ប​. ដែល​ច្បាប់​បានកំណត់​។​

 កាលពី​ថ្ងៃ​ទី​៧​តុលា ឆ្នាំ​២០១១ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សម​រង្ស៊ី បាន​សម្រេច​លុបឈ្មោះ​លោក តុ វ៉ាន់​ចាន់ អ្នកតំណាងរាស្ត្រ​មណ្ឌល​តាកែវ ចេញ​ពី​បញ្ជី​គណបក្ស ជាមួយនឹង​លោក វ៉ាន់ ស៊ី​វឿន សមាជិក​ព្រឹទ្ធសភា គណបក្ស​សមរង្ស៊ី ដោយ​គណបក្ស​សំអាងថា អ្នក​ទាំង​ពីរ​មាន​ជំហរ​មិន​ស្មោះត្រង់ និង​អសកម្ម​ការងារ​។​

 នៅ​ថ្ងៃ​ទី​១០​តុលា ឆ្នាំ​២០១១ លោក តុ វ៉ាន់​ចាន់ បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជំទាស់​នឹង​ការសម្រេច​របស់​គណបក្ស​សមរង្ស៊ី លើ​ការ​លុបឈ្មោះ​រូបលោក​។ 

 នៅ​ថ្ងៃ​ទី​១០​តុលា ឆ្នាំ​២០១១ លោក អឿង សៀង ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​រក្សា​ការពារ​ចំនួន ៣ ច្បាប់ ដាក់​ទៅកាន់​គណបក្ស​សមរង្ស៊ី គ​.​ជ​.​ប​. និង​រដ្ឋសភា ដើម្បី​ស្នើឲ្យ​គណបក្ស​សមរង្ស៊ី ផ្អាក​អនុវត្ត​សេចក្តីសម្រេច​របស់​ខ្លួន​។ ចៅក្រម​តម្រូវឲ្យ គ​.​ជ​.​ប​. និង​រដ្ឋសភា រក្សា​តួនាទី​របស់​លោក តុ វ៉ាន់​ចាន់ ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ រង់ចាំ​ការដោះស្រាយ​ពាក្យបណ្តឹង ដែល​ជា​ជម្លោះ​រដ្ឋបាល និង​ឋានៈ​បុគ្គល ប្តឹង​គណបក្ស​សមរង្ស៊ី ដោយ​លោក តុ វ៉ាន់​ចាន់​។​

 ក៏​ប៉ុន្តែ​គណបក្ស​សមរង្ស៊ី បាន​ច្រានចោល​នូវ​ការសម្រេច​របស់​តុលាការ និង​ទទូច​សុំឲ្យ គ​.​ជ​.​ប​. និង​រដ្ឋសភា ផ្លាស់ប្តូរ លោក សាន សាង ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ ជំនួស លោក តុ វ៉ាន់​ចាន់​៕​




BY:CEN

No comments:

Post a Comment

yes