សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 15, 2011

មេឃុំ​ខ្ញុំ​ក្រាំង​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ពេល​នាំ​ស្រី​ស្នេហ៍​រួម​មេត្រី​


 ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ខ្ញុំ​ក្រាំង​ម្នាក់ ក្រោយពី​ផឹកស្រា​ស្រវឹង រួច​បាន​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះសំណាក់​ដើម្បី​រួម​មេត្រី ​ប៉ុន្តែ​សំណាង​អាក្រក់​ ត្រូវ​កាំ​ង​បេះ​ដូង​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ។​


 ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល១២ រលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី ១៥ ខែ តុលា​ឆ្នាំ ២០១១ ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ លេខ ២២ យីហោ«ត្រជាក់ចិត្ត»នៅក្នុង​ភូមិ ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង ច្បា​រម ខេត្តកំពង់ស្ពឺ។


 ប៉ូលិស​បច្ចេកទេស​នៃ​ស្នងការ​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ ដែល​នាំ​សង្សារ​ចូល​ដេក​ផ្ទះសំណាក់ នោះ​មានឈ្មោះ គង់ ឈៀ ភេទ​ប្រុស អាយុ ៥៧ឆ្នាំ មុខងារ​មេឃុំ ខ្ញុំ​ក្រាំង រស់នៅ ភូមិ​ក្បាល​ត្រឡាច​ឃុំ ខ្ញុំ​ក្រាំង ស្រុក សំរោង​ទង។


 ប្រភព​ព៧ត៌មាន​បន្ត​ថា ស្រី​ជា​សង្សារ របស់​លោក មេឃុំ មានឈ្មោះ នួន ជាតិ ភេទ​ស្រី អាយុ ៤០ឆ្នាំ រស់នៅ​ភូមិ ពន់ ឃុំ ក្រាំងក្រូច ស្រុក សំរោង​ទង។


 តាម​ការ​បំភ្លឺ​របស់​អ្នក​មើល​ការខុសត្រូវ​ផ្ទះសំណាក់«ត្រជាក់ចិត្ត» បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ និង ស្ត្រី​ម្នាក់ទៀត​មក​ជួល បន្ទប់​ស្នាក់នៅ​មួយ​យប់ លេខ ២២ នៅ​ម៉ោង ប្រហែលជា​ម៉ោង ១០យប់ លុះដល់​ម៉ោង ១២ ស្រាប់តែ​ស្ត្រី​នោះ ស្រែក​ឲ្យ​គេ​ជួយ។ ប្រភព​បន្ត​ថា ជនរងគ្រោះ​ត្រូវ​បាន​គេ​ធ្វើ​ចលនា​បេះដូង រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន ធុំ សា​រ៉េ​ន នៅ​ផ្សារ​កំពង់ស្ពឺ ប៉ុន្តែ​ពេល​ទៅដល់​មុខ​មន្ទីរពេទ្យ គ្រូពេទ្យ​ប្រាប់​ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅហើយ។


 មន្ត្រី​ប៉ូលិស​ខេត្ត​កំពង់ស្ពឺ​បញ្ជាក់​ថា លោក មេឃុំ គង់ ឈៀ បាននាំគ្នា​ផឹកស៊ី​ជាមួយ ក្រុមការងារ របស់គាត់​រហូត​ស្រវឹង ទើប​បែកផ្លូវ​គ្នា ហើយ​ជនរងគ្រោះ​បាន​យក​ស្រី​ស្នេហ៍​របស់​ខ្លួន​ទៅ​ដេក​ផ្ទះសំណាក់ រួច​ក៏​ស្លាប់​លើ​បង្គង​តែ​ម្ដង​ទៅ។ ប៉ូលិស​បាន​បន្ត​ថា នៅក្នុង​បន្ទប់​ផ្ទះសំណាក់ សមត្ថកិច្ច​រក​ឃើញ​មាន​ស្រោមអនាម័យ Okចំនួន៣ស្រោម ប្រើប្រាស់​រួច​ចំនួន​មួយ​ផង​ដែរ។


 ស្ត្រី ឈ្មោះ នួន ជាតិ ស្រី​ស្នេហ៍ លោក​មេឃុំ រងគ្រោះ បាន​រៀបរាប់​ថា នាង​បាន​ស្គាល់គ្នា​ជាមួយ​លោក មេឃុំ អស់​រយៈពេល៣ឆ្នាំ មក​ហើយ ប៉ុន្តែ​មិនសូវ​ជួបគ្នា​ញឹកញាប់​ទេ ព្រោះ​នាង​ជាប់រវល់​ធ្វើការ​ងារ​នៅ​ភ្នំពេញ ហើយ​នៅ​យប់​កើតហេតុ គាត់​បាន​ផឹកស៊ី​ជាមួយ ស្មៀនឃុំ និង អ្នក​គួ​ជេរ​ដី​ឡើង​ស្រវឹង រួច​បាន​ទូរស័ព្ទ​ណាត់​នាង​ឲ្យ​មក​ជួប​គ្នា​នៅមុខ​ផ្សារ​កំពង់ស្ពឺ។ ស្ត្រី​រូប​នោះ​បាន​បន្ត​ថា ដោយ​ឃើញ​លោក​មេភូមិ​ស្រវឹង នាង​បាន​ប្រាប់​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុន្តែ​គាត់​មិន​ព្រមទៅ​ទេ​ ហើយ​ឲ្យ​នាង​ឌុប​ទៅ​រក​ផ្ទះសំណាក់​ដើម្បី​សំរាក ទើប​ជួប​រឿង​បែបនេះ​តែម្ដង។


 ស្ត្រី​ឈ្មោះ នួន ជាតិ​បាន​បដិសេធ​ថា ​ពេល​ស្នាក់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ ​ពួកគាត់​ទាំងពីរ​នាក់​អត់​បាន​ប៉ះពាល់​គ្នា​ទេ ព្រោះតែ​គាត់( គង់ ឈៀ)ស្រវឹង​ខ្លាំងពេក។


 សាកសព លោក គង់ ជា មេឃុំ ខ្ញុំ​ក្រាំង ត្រូវ​បាន​ក្រុម​គ្រួសារ ប្រពន្ធ​កូន មក​យក​ទាំងយប់​ដើម្បី​យក​ទៅ​រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី ហើយ​នៅ​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១១ លោក ចៅហ្វាយ ស្រុក បាន​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​រងគ្រោះ​ដល់​រោងបុណ្យ​នោះ​ផង​ដែរ៕






ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes