សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 2, 2011

ស្ត្រីមានផ្ទៃពោះ​​៧ខែ​​ជិះម៉ូតូ​​តែឯង ​​ជួបគ្រោះថ្នាក់​ចរាចរណ៍​​ធ្លាយពោះ​វៀន​​​ចេញ​ក្រៅ​


  ​ស្ត្រីមានផ្ទៃពោះ​​​​ម្នាក់ ​បាន​រងរបួស​​​ធ្លាយ​ពោះ​វៀនចេញមក​ក្រៅ​​​ និងហូរ​ឈាម​ពេញ​ផ្លូវ​សន្លប់​បាត់ស្មារតី​​​ គ្មាន​សាច់​​ញាតិ​ ខណៈជិះម៉ូតូតែ​ម្នាក់​ឯង​​​ ហើយជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​កាលពីវេលា ម៉ោង​​​​៨​និង​​​​៤៦នាទី​ព្រឹកថ្ងៃទី​​​​២ ​តុលា នៅ​ក្នុងភូមិ​​​ជង្រុង ​សង្កាត់​ចោម​ចៅ​ ខណ្ឌដង្កោ​។


ប្រភពព័ត៌មាន​​​បាន​ឱ្យដឹង​ថា គ្រោះថ្នាក់​​​​ចរា​ចរណ៍​នេះ​ បណ្តាល​មក​ពី​ម៉ូតូ​៣គ្រឿង​បុក​បន្ត​​គ្នា​ ប៉ុន្តែរង​របួស​​​ធ្ងន់​ស្ត្រីមានផ្ទៃពោះ​ប្រមាណ​​​​៧ខែ ​ខាងលើ​ត្រូវ​ធ្លាយ​ពោះ​វៀន​​​ចេញក្រៅ ​បន្ទាប់​ពី ម៉ូតូ​ម៉ាកគុប​ជ្រុង​​​​៩០ ពាក់​ស្លាក​លេខ ​ភ្នំពេញ 1A-9751 តែ​ម្នាក់​ឯង ​​ចំណែក​ម៉ូតូ​​២គ្រឿង​​ទៀតម៉ាក​​ឌ្រីម សេ១២៥ ​​​ស៊េរី​​២០១១ ពាក់​ស្លាកលេខ ​ភ្នំពេញ 1AW-3990 និង​ម៉ូតូ​មួយ​គ្រឿង​​ទៀតម៉ាក​​​​សង់​កូរ៉េ ពាក់​ស្លាកលេខ ​កំពង់​ស្ពឺ ក-៤៣២៦ ។
ស្ត្រីរងគ្រោះ​ត្រូវ​ដឹក​​​​តាម​រថយន្ត​ចោម​ចៅ​​យកទៅព្យាបាល​នៅមន្ទីរពេទ្យព្រះកុសុមៈ​។ 


ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes