ស្ត្រីមានផ្ទៃពោះម្នាក់ បានរងរបួសធ្លាយពោះវៀនចេញមកក្រៅ និងហូរឈាមពេញផ្លូវសន្លប់បាត់ស្មារតី គ្មានសាច់ញាតិ ខណៈជិះម៉ូតូតែម្នាក់ឯង ហើយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលា ម៉ោង៨និង៤៦នាទីព្រឹកថ្ងៃទី២ តុលា នៅក្នុងភូមិជង្រុង សង្កាត់ចោមចៅ ខណ្ឌដង្កោ។
ប្រភពព័ត៌មានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីម៉ូតូ៣គ្រឿងបុកបន្តគ្នា ប៉ុន្តែរងរបួសធ្ងន់ស្ត្រីមានផ្ទៃពោះប្រមាណ៧ខែ ខាងលើត្រូវធ្លាយពោះវៀនចេញក្រៅ បន្ទាប់ពី ម៉ូតូម៉ាកគុបជ្រុង៩០ ពាក់ស្លាកលេខ ភ្នំពេញ 1A-9751 តែម្នាក់ឯង ចំណែកម៉ូតូ២គ្រឿងទៀតម៉ាកឌ្រីម សេ១២៥ ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AW-3990 និងម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េ ពាក់ស្លាកលេខ កំពង់ស្ពឺ ក-៤៣២៦ ។
ស្ត្រីរងគ្រោះត្រូវដឹកតាមរថយន្តចោមចៅយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
ពីគេហទំព័រ៖ កោះសន្តិភាព

No comments:
Post a Comment
yes