Tuesday, October 4, 2011

ផឹក​ស្រា​ស្រវឹង​ទៅ​រាយ​សន្ទួច​ចាប់​រំលោភ​នារី​ឃ្វាល​ក្របី​ត្រូវ​ប៉ូល​ចាប់​ខ្លួន


​​បុរស​ម្នាក់​រាយ​សន្ទួច​ពេល​ផឹក​ផឹកស្រា​ស្រវឹង​ក៏​ចាប់​រំលោភ​នារី​ឃ្វា​ល​ក្របី​នៅ​ក្នុង​​វាល​ស្រែ​ក្រោយ​ពី​កើត​ហេតុ​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មក​ស្នង​ការ​នគរបាល​ខេត្ត។
នារី​រងគ្រោះ​ឈ្មោះ ស.ន អាយុ២១ឆ្នាំ រស់នៅ​ភូមិ​គោក​ពេញ ឃុំ​ជៀប ស្រុក ទឹកផុស បាន​និយាយ​ថា នៅ​រសៀល​ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១១ រូបនាង​និង​ម្ដាយ​ក៏បាន​ដឹក​ក្របី​ឲ្យ​ស៊ី​ស្មៅ​តាម​វាលស្រែ នៅ​ចំណុច​អង្កាញ់ ក្រោយ​ភូមិ។ នៅវេលា​ម៉ោង ១៥និង ៣០នាទី ឈ្មោះ សាត់ ឌឹ​ក អាយុ ២៩ឆ្នាំ (មាន​ប្រពន្ធ មានកូន២នាក់) រស់នៅ​ភូមិ​ជាមួយគ្នា​ដែរ បាន​រាយសន្ទួច​នៅក្នុង​វាលស្រែ​ក៏បាន​មក​ចាប់​ឱប​នាង​ពីក្រោយ​ហើយ​ផ្ដួល​ទៅ​ក្នុង​ស្រែ ហើយ​វាយតប់​រូប​នាង​ពេលនោះ​នាង​ក៏បាន​ស្រែកហៅ​ម្ដាយ​ដែល​កំពុង​ឃ្វាលក្របី​ឆ្ងាយ​ពី​នាង​ជាង១០០ម៉ែត្រ ឲ្យ​ជួយ​តែ​ម្ដាយ​នាង​មិនឮ។ បន្ទាប់​មក​នាង​ក៏​ត្រូវ​ឈ្មោះ សាត់ ឌឹ​ក វាយ និង ច្របាច់.ក​រហូតដល់​សន្លប់ នៅពេល​ដឹងខ្លួន​វិញ បាន​បានឃើញ​ឈ្មោះ សាត់ ឌឹ​ក កំពុង រំលោភ​នាង​ពីលើ ដោយ​ខោ​ខ្សែ យឺត ត្រូវ​បាន​គេ​ស្រាត អស់​ទៅ​ហើយ​ខណៈនោះ​ដែរ​ម្ដាយ​របស់​នាង​ក៏បាន​ដើរ​រក ហើយ​ស្រែ​ហៅ​នាង​តែ​ឃើញ​ក្របី​ដែល​នាង​ឃ្វាល​ដើរទៅ​រកគ្នា​វា​បាត់​តែ​នាង​មិនឃើញ។ ពេល​នោះ​ដែរ​ឈ្មោះ សាត់​ឌឹ​ក ក៏បាន​លូន​ចេញ​ពីលើ​នាង​ទៅតាម​សន្ទូង​ដើម្បី​រត់​គេចខ្លួន។ ចំណែក​នាង​ពេល​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក៏បាន​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចាប់ខ្លួន​ជនល្មើស។
បន្ទាប់ពី​បាន​ទទួល​ចម្លើយ​សារភាព​ពី​ជនសង្ស័យ សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០១១។ ដោយឡែក​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ដែល​នៅលើ.ក​របស់​ជនរងគ្រោះ​មាន​ស្នាម​ជាំ​ខ្មៅ​ផង​ព្រោះ​ត្រូវ​ជនល្មើស​ច្របាច់.ក៕

ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes