Tuesday, October 4, 2011

ឪពុកម្តាយ​មិន​នៅផ្ទះ​នាំបងប្អូនដុត​ដំឡូង​មីហូបពុលស្លាប់​ម្នាក់​របួស​ធ្ងន់3នាក់


 កុមារា អាយុ​​២ឆ្នាំ​ម្នាក់​​​​បាន​ស្លាប់​បាត់បង់ជីវិត​​ក្រោយ​ពេលបញ្ជូន​មកធ្វើការ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ និង​​៣នាក់​ទៀត​មាន​អាការ​​ធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​​ពួកគេ​ជា​បង​ប្អូន​៤នាក់​​ស្រី​ប្រុស​បាននាំគ្នា​ដុត​ដំឡូង​មីហូប បណ្តាល​​ឱ្យពុល​ ។


 មន្ត្រី​ប៉ូលិស​​ស្រុក​ចិត្រ​បុរីបានឱ្យ​ដឹងថា ​កាល​ពីវេលាម៉ោង១ និង​៣០​នាទី​ថ្ងៃទី២ តុលា មាន​ករណី​ព​ុលអាហារ​ទៅ​លើ​គ្រួសារ​មួយនៅ​ចំណុច​​ទួលទ្រាំង ភូមិកសាង​ ឃុំចង្ក្រង់ ​ស្រុក​ចិត្រ​បុរី​បង្ក​​ឱ្យ​​ក្មេង​ប្រុស​ស្រី​​៤នាក់​បង​ប្អូន​មាន​អាការក្អួត​ចង្អោរ​ធ្ងន់ធ្ងរ និងមាន​ក្មេង​ប្រុស​​ម្នាក់​ត្រូវ​ស្លាប់​ក្រោយពី​រថយន្ត​សង្គ្រោះ​របស់នគរ​បាល​ខេត្ត​បានដឹក​មកដល់មន្ទីរពេទ្យ​ ។


 បុរស​ជាឪពុកឈ្មោះ​ឆយ សល​​ អាយុ​៣៤​ឆ្នាំ បានរៀប​រាប់​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃកើតហេតុ​គាត់ និង​ប្រពន្ធ​មិនបាន​នៅ​ផ្ទះ​ទេ ហើយ​កូន​គាត់​​ទាំង​បួននាក់ បាននាំគ្នា​ដើរ​រើស​ដំឡូង​មី​ពី​ចំការ​​​នាំគ្នា​ដុតហូប​ ​បន្ទាប់​មក​ក៏កើតអាការ​ពុល​ក្អួត​​ចង្អោរ​​ទាំងអស់​គ្នា។​ ពេលគាត់មក​ដល់ផ្ទះ ​ឃើញ​​ពួក​គេ​​កំពុង​ហូបគាត់​ក៏បានហូប​ជាមួយ​ដែរ ​ហើយ​មាន​អាការ​វិលមុខក្អួត​​ចង្អោរ​​ដូចគ្នា​ តែតិច​តួច​​ទេ​​។


 បុរស​ជា​ឪពុក​បាន​រៀបរាប់​​ទៀត​ថា ​កូនគាត់​ទាំង​៤នាក់​​ដែលជួប​ហេតុការណ៍​​ពុលដំឡូង​មី​នេះ​​មាន​១-ឈ្មោះ​​សល ស្រីមុំ ​ភេទស្រី​អាយុ​៦ឆ្នាំ ​​២-​ឈ្មោះ​សល ណែត ភេទ​ស្រី អាយុ​៤ឆ្នាំ ​​៣-ឈ្មោះ​សល ​រស្ម៊ី ​ភេទ​ប្រុស អាយុ​៣ឆ្នាំ​​ ។ ទាំង​បី​នាក់​​មានអាការ​ពុល​​ធ្ងន់ធ្ងរ​​ និងទី៤-ឈ្មោះ​សល រស្មី អាយុ​២ឆ្នាំ ​បាន​ស្លាប់ ក្រោយពីសង្គ្រោះ​​បន្ទាន់​នៅមន្ទីរពេទ្យ ។ ​អាជ្ញា​ធរ​និង​គ្រូពេទ្យ​សន្និដ្ឋានថា ​កា​រពុលនេះ ​បណ្តាលមកពី​ពុល​អាហារ៕








ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes