សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 10, 2011

អតីត​អ្នក​ភូមិ​បឹង​កក់​ច្រាន​ចោល​ការ​លើក​ឡើង​របស់​តំណាង​ក្រុមហ៊ុន​ដែល​ថា​ពួក​គាត់​រីករាយ​ចំពោះ​ការ​ចាក​ចេញ

ពលរដ្ឋបឹងកក់ប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅមុខសាលាក្រុង
 កាលពីពេលកន្លងទៅ

 អំឡុង​ពេល​ដាក់​ញត្តិ​ទៅ​កាន់​សាលា​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​សុំ​ធ្វើ​សន្និសីទ​កាសែត​មួយ នៅ​លើ​ទីលាន​សេរីភាព​នា​ថ្ងៃ​ទី​១៣​តុលា អតីត​អ្នក​ភូមិ​បឹង​​កក់​ប្រមាណ​ជាង​១យ​នាក់​បាន​ច្រាន​ចោល ចំពោះ​ការ​លើក​ឡើង​របស់ ឈ្មោះ ប្រាក់ ណារិទ្ធ និង អ្នក​ស្រី ដួង ម៉ារីន ​តំណាង​ក្រុម​ហ៊ុន ស៊ូ​កា​គូអ៊ីន  តាម​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ​ទ​ក) ដែល​ថា អ្នក​ភូមិ​បាន​ទទួល​យក​​ប្រាក់​ពី​ក្រុម​ហ៊ុន​ជា​ថ្នូរ នឹង​ការ​ចាក​ចេញ​ដោយ​រីករាយ ។


 តំណាង​មួយ​រូប​របស់​អ្នក​ភូមិ គឺ​អ្នក​ស្រី សំ វណ្ណា បាន​ហៅ​ការ​ថ្លែង​របស់​តំណាង​ក្រុម​ហ៊ុន កាល​ពី​ថ្ងៃ​ទី​៥​តុលា​មក​នោះ​ថា ជា​រឿង​ប្រឌិត​ដើម្បី​បំភ័ន្ត​​សាធារណៈ​ជន ,ដែល​តាម​ពិត​អ្នក​ភូមិ​ត្រូវ​បាន​ចាក​ចេញ​ដោយ​បង្ខំ ហើយ​ភាគ​ច្រើន​ជា​អ្នក​ក្រីក្រ។ដោយ​បាន​ហៅ​ការ លើក​ឡើង​របស់​​អ្នក​តំណាង​ក្រុម​ហ៊ុន​នោះ​ថា ជា​រឿង​អគតិ ។


 គ​បញ្ជាក់​ថា អ្នក​ភូមិ​បឹង​កក់​ប្រមាណ​៣ពាន់ គ្រួសារ​ដែល​ពុំ​អាច​គាំទ្រ​ចំពោះ​ការ​ធ្វើ​ទុក​បុក​ម្និញ ដល់​ការ រស់​នៅ​ពី​សំណាក់​ក្រុម​ហ៊ុន​បាន កាល​ពី​ឆ្នាំ២០០៨​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន នៅ​បឹង​កក់ ​ជា​​មួយ​ប្រាក់​៨ពាន់​ដុល្លារ​និង​២លាន​រៀល ហើយ​ខ្លះ​បាន​ទទួល​យក​ផ្ទះ ទំហំ៤មx១២ម ។

 នៅ​ក្នុង​ញាតិ​កាល​​ពី​ព្រឹក​មិញ អ្នក​ភូមិ​បាន​រៀប​រាប់​ថា ប្រាក់​ដែល​ក្រុម​ហ៊ុន ​បាន​ផ្ដល់​ឲ្យ​ទាំង​នោះ​មិន​អាច​ឲ្យ​ពួក​គាត់​យក​ទៅ​ទិញ​ផ្ទះ​សម្រាប់​រស់​នៅ​ឲ្យ​បាន សម​រម្យ ឡើយ ។ ហើយ​ជា​ការ​​ចាក​ចេញ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​​បង្ខំ ។ ដោយ​បាន​ទាមទារ​ឲ្យ រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ​ក្រុម​ហ៊ុន ស៊ូ​កាគូអ៊ីន​​​របស់​ព្រឹទ្ធ​សមាជិក​​​ពី​បក្ស​ប្រជាជន​ឈ្មោះ ឡាវ ម៉េងឃីន បន្ថែម​លុយ​​មក​ឲ្យ​ពួក​គាត់​ក្នុង​១​គ្រួសារ ២ម៉ឺន​ដុល្លារ​ទៀត ។ ចំណែក​សន្និសីទ​​ កាសែត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៣​តុលា​នោះ បើ​តាម​អ្នក​ភូមិ​ថា គាត់​នឹង​​ពន្យល់​ពី​បញ្ហា​នេះ ដល់​សាធារណៈ​ជន និង​បដិសេធ​​ចំពោះ​ការ​ថ្លែង​របស់​អ្នក​តំណាង​ក្រុមហ៊ុន ៕








ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes