Monday, October 10, 2011
PADគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើកែប្រែរដ្ឋធម្មនុញ្ញថៃ
សម្ពន្ធមិត្ដប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ(PAD)ឬហៅថាក្រុមអាវ លឿងបានប្រកាសប្រឆាំងទៅនឹងការកែ ប្រែរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនេះ ។
សម្ពន្ធមិត្ដប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យចាត់ទុកថា ការកែប្រែរដ្ឋធម្ម នុញ្ញថៃរបស់រដ្ឋាភិបាលក្នុងគោលដៅ លុបចោលនូវទោសកំហុសរបស់អតីត នាយករដ្ឋមន្ដ្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ ។ ហេតុដូច្នេះ ក្រុមអាវលឿងនឹងជំរុញឱ្យ មានមហាបាតុកម្មនៅពេលដែលច្បាប់ រដ្ឋធម្មនុញ្ញបានកែប្រែនោះ ។
នៅក្នុងសេចក្ដីប្រកាស ក្រុមអាវ លឿងមិនឯកភាពជាមួយទស្សនៈរបស់ ក្រុមនីតិរដ្ឋលុបចោលសេចក្ដីសម្រេច របស់តុលាការ ដើម្បីលើកលែងទោស ឱ្យលោកថាក់ស៊ីន ។ ក្រុមអាវលឿង ប្រឆាំងយ៉ាងដាច់អហង្ការរាល់សកម្មភាពណាមួយពាក់ព័ន្ធនឹងការកែប្រែរដ្ឋ ធម្មនុញ្ញ ។ សេចក្ដីប្រកាសរបស់ក្រុម អាវលឿងបានលើកឡើងក្រោយពេល គណបក្សភឿថៃជំរុញឱ្យមានការកែប្រែ រដ្ឋធម្មនុញ្ញ កែប្រែច្បាប់របស់កម្លាំង ទាហាន ។
តំណាងរាស្ដ្រមកពីគណបក្សភឿថៃ លោកប្រាចា ប្រាសុឌី និងជាអនុប្រធាន គណៈកម្មាធិការច្បាប់របស់រដ្ឋសភាថៃ បានឱ្យដឹងថា នៅសប្ដាហ៍ខាងមុខ លោក នឹងស្នើគណៈកម្មាធិការឱ្យត្រួតពិនិត្យកែ ប្រែច្បាប់របស់អង្គការសម្ព័ន្ធយោធា ។ តាមប្រសាសន៍លោកប្រាចា ច្បាប់ចាស់ បានផ្ដល់ឱ្យកម្លាំងទាហាននូវសិទ្ធិអំណាច ច្រើនហួសហេតុ ហើយលោកបានអនុម័ត ក្នុងដំណាក់កាលនៃការធ្វើរដ្ឋប្រហារ ដោយយោធា ។
គណបក្សប្រជាធិបតេយ្យរបស់អតីត នាយករដ្ឋមន្ដ្រីអាប់ភីស៊ីត វេចាជីវ៉ា ចាត់ទុកថា គណបក្សភឿថៃមានបំណង កែប្រែរដ្ឋធម្មនុញ្ញនិងច្បាប់យោធា ដោយសារតែគណបក្សកាន់អំណាច បច្ចុប្បន្នចង់បង្កើនសិទ្ធិអំណាចនិងការ លូកដៃជ្រៀតជ្រែកចូលក្នុងកម្លាំងយោធា។ ច្បាប់សម្ព័ន្ធយោធាកាលពីឆ្នាំ២០០៨ ត្រូវគេចាត់ទុកថាជារនាំងរារាំងមិនឱ្យ រដ្ឋាភិបាលជ្រៀតជ្រែកចូលក្នុងកម្លាំង យោធា ក៏ដូចជាការតែងតាំងមន្ដ្រី សំខាន់ៗក្នុងជួររដ្ឋាភិបាលផងដែរ ។
ក្រុមអាវលឿងបានប្រឆាំងយ៉ាងដាច់ អហង្កានូវការកែប្រែរដ្ឋធម្មនុញ្ញក្រោម រដ្ឋកាលរបស់អតីតនាយករដ្ឋមន្ដ្រី សាម៉ាក ស៊ុនដារ៉ាវ៉េត និងស៊ុមចៃ វង្ស វង្សសាវ៉ាត បណ្ដាលឱ្យមេដឹកនាំទាំង២ នោះត្រូវចាកចេញពីតំណែង ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes