សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 18, 2011

រោងចក្រ​ជាង​១៤​ពាន់​​នៅ​ថៃ​ត្រូវ​លិច​លង់​នៅ​ក្នុង​ទឹក


 លោក អាទិត្យ អ៊ីស្មូ អគ្គ​នាយក​​នាយកដ្ឋាន​សុខមាលការពារ និង​ភាព​ការងារ​​ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រោង​ចក្រ​សរុប​ចំនួន ១៤១៧២​កន្លែង ត្រូវ​បាន​លិច​លង់​នៅ​ក្នុង​ទឹក​ជំនន់​ដ៏​ធំ​ធេង​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ២០ ដោយ​បង្ក​ផល​ប៉ះ​ពាល់​ដល់​កម្មករ​ចំនួន ៦៦៣ ២១៨​នាក់។
លោក​បន្ថែម​ថា គ្រាន់​តែ​នៅ​ក្នុង​ផាធំថានី រោង​ចក្រ​ឧស្សាហកម្ម​ចំនួន ៣ ៣២៦​កន្លែង ត្រូវ​បាន​ទឹក​ជន់​លិច ហើយ​កម្មករ​ចំនួន ២១៨ ៤៧៤​នាក់ បាន​ទទួល​រង​ផល​ប៉ះ​ពាល់។
លោក អាទិត្យ ថ្លែង​ថា ទឹក​ជំនន់​ដែល​បាន​ឡើង​លិច​តំបន់​ឧស្សាហកម្ម​នៅ​ខេត្ត​នគរសុវណ្ណ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ជន់​លិច​រោង​ចក្រ​ចំនួន ២២៧​កន្លែង និង​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​កម្មករ​ជាង ១៧៥ ០០០​នាក់។
អគ្គ​នាយក​រូប​នេះ បាន​ថ្លែង​បន្ត​ថា លោក​បាន​ទទួល​របាយការណ៍​ពី​ការិយាល័យ​ការពារ និង​សុខមាលភាព​ពលករ​ នៅ​ខេត្ត​អយុធ្យា បាន​និយាយថា រោង​ចក្រ​លិច​លង់​ក្នុង​ទឹក​ចំនួន ៣០​កន្លែង​នៅ​តំបន់​ឧស្សាហកម្ម​បាងផាអ៊ីន និង​រ៉ូចាណា នឹង​បន្ត​បើក​ប្រាក់​ខែ​ជូន​ដល់​កម្មករ​របស់​ពួកគេ។
លោក​ថ្លែង​ថា៖ «សរុប​មក ក្រុមហ៊ុនចំនួន ១៥ បាន​បញ្ជាក់​ថា ពួកគេ​នឹង​បើក​ប្រាក់​ខែ ១០០​ភាគរយ​ដល់​កម្មករ ក្រុមហ៊ុន ១៤​ នឹង​បើក​ប្រាក់​ខែ ៧៥​ភាគរយ និង​រោងចក្រ​មួយ នឹង​បើក​ប្រាក់​ខែ​ចំនួន ៥០​ភាគរយ​ឲ្យ​កម្មករ​របស់​ពួកគេ»។
លោក អាទិត្យ បាន​វាយ​តម្លៃ​ថា កម្មករ​ប្រហែល ១​សែន​នាក់​នៅ​ខេត្ត​អយុធ្យា ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការងារ​របស់​ពួកគេ។
លោក​មិន​អាច​វាយ​តម្លៃ​បាន​ទេ​ថា តើ​កម្មករ​ប៉ុន្មាន​នាក់​នៅ​ខេត្ត​ផាធំថានី នឹង​ទទួល​រង​គ្រោះ​នៅ​ពេល​នេះ ខណៈ​លោក​ត្រូវ​តាម​ដាន​ស្ថានភាព​ទឹក​ជំនន់​នៅ​រយៈ​ពេល ៥ ទៅ ៦​ថ្ងៃ​បន្ត​បន្ទាប់​ទៀត៕

No comments:

Post a Comment

yes