គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី បានស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ. ជ.ប)នៅព្រឹកថ្ងៃអង្គារទី៤ ខែតុលា ឆ្នាំ២០១១ នេះត្រូវធ្វើការពន្យាពេលបន្ថែមលើបញ្ហាប្រជាពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតបន្ដពីព្រោះក្នុងពេលនេះមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតនោះទេ ។ មូលហេតុមកពីភូមិដ្ឋានពួកគាត់ត្រូវលិចទឹកពិបាកក្នុងការធ្វើដំណើរនិងភូមិដ្ឋានមួយចំនួនទៀតនៅមិនទាន់ទទួលបានព័ត៌មានស្ដីពីការទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឡើយ។
នៅក្នុងកិច្ចប្រជុំស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំពោធិ៍សែនជ័យ តំណាងគណបក្សសិទ្ធិមនុស្ស លោក អ៊ុំ ស៊ុយ បានឡើងនៅក្នុងកិច្ចប្រជុំនេោះថានៅមានប្រជាពលរដ្ឋជាច្រើន មិនទាន់បានទៅពិនិត្យបញ្ជីរឈ្មោះនិងចុះឈ្មោះបោះឆ្នោតដោយសារពួកគាត់ជាប់រវល់ការងារ និងមួយចំនួនទៀតកំពុងរងគ្រោះដោយសារទឹកជំនន់ធ្វើឲ្យខូចខាតផលដំណាំដែលជាហេតុធ្វើឲ្យពួកគាត់មិនបានទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ។ ហេតុដូច្នេះលោកបានស្នើឲ្យ(គ.ជ.ប)ត្រូវពិចារណាផ្ដល់ពេលបន្ថែមដើម្បីឲ្យប្រជាពលរដ្ឋបានទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតបានដូចពលរដ្ឋដទៃទៀតដែរ ។
មន្ដ្រីមកពីគណបក្សសមរង្ស៊ីលោកស្រី ហ៊ីម សុខុម មានប្រសាសន៍ថា ទាំងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដមួយចំនួននៅមិនទាន់បានដឹងពីព័ត៌មានស្ដីពីការទៅចុះឈ្មោះ និងពិនិត្យបញ្ជីរឈ្មោះបោះឆ្នោតនេះនៅឡើយទេ ។ ហេតុនេះពួកគាត់ត្រូវការពេលបន្ថែមទៀត ។ ជាមួយគ្នានោះដែរអគ្គលេខាធិការរៀបចំការបោះឆ្នោតហៅកាត់(គ.ជ.ប)លោក ទេព នីថា បានឆ្លើយតបភ្លាមៗទៅនឹងតំណាងគណបក្សប្រឆាំងសម រង្ស៊ី សិទ្ធិមនុស្សថា លោកនិងលើកយកករណីនេះទៅពិភាក្សាការសុំពន្យាពេលនេះ ។ លោក ពេទ នីថា បានបញ្ជាក់ថា ការពន្យាពេលនេះអាចធ្វើទៅបានតែមានរយៈពេលខ្លីតែប៉ុណ្ណោះប្របែល៤ឬ៥ថ្ងៃពីព្រោះកាពន្យាពេលនេះ(គ.ជ.ប) និងត្រូវចំណាយប្រាក់ច្រើនលើការពន្យាពេលនេះ ។
សូមជម្រាបថា ការចុះឈ្មោះបោះឆ្នោតនិងពិនិត្យបញ្ចីឈ្មោះមានរយៈពេល៤៥ថ្ងៃគឺចាប់ពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១នេះ ៕
ពីគេហទំព័រ៖ វរជនខ្មែរ
No comments:
Post a Comment
yes