Tuesday, October 4, 2011

គណបក្ស​ប្រឆាំង​ពីរ​ស្នើរ​សុំ​(គ.ជ.ប)ពន្យា​ពេល​ពិនិត្យ​បញ្ជីឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

 គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សមរង្ស៊ី​ បាន​ស្នើសុំ​ឲ្យ​គណៈកម្មា​ធិការ​ជាតិរៀប​ចំការ​បោះ​ឆ្នោត​ហៅ​កាត់​ថា (គ. ជ.ប)នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៤ ខែ​តុលា ឆ្នាំ២០១១ នេះ​ត្រូវ​ធ្វើ​ការ​ពន្យា​ពេល​បន្ថែម​លើ​បញ្ហា​ប្រជា​ពល​រដ្ឋ​ទៅ​ចុះ​ឈ្មោះ​ និង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​បន្ដ​ពីព្រោះ​ក្នុង​ពេល​នេះ​មាន​ប្រជា​ពលរដ្ឋ​មួយចំនួន​នៅ​មិន​ទាន់​បាន​ទៅ​ពិនិត្យ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះទេ ។ មូល​ហេតុ​មកពី​ភូមិ​ដ្ឋាន​ពួកគាត់​ត្រូវ​លិច​ទឹក​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​និង​ភូមិដ្ឋាន​មួយ​ចំនួនទៀត​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​ការ​ទៅ​ពិនិត្យ​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ។


 នៅក្នុង​កិច្ច​ប្រជុំ​ស្ដីពីការ​បោះ​ឆ្នោត​ជ្រើស​រើស​ ក្រុម​ប្រឹក្សា​ ឃុំ​ពោធិ៍​សែន​ជ័យ​ តំណាង​គណ​បក្ស​សិទ្ធិ​មនុស្ស​ លោក អ៊ុំ​ ស៊ុយ​ បាន​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​នេោះថា​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ មិន​ទាន់​បាន​ទៅ​ពិនិត្យ​បញ្ជីរឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​សារពួកគាត់​ជាប់​រវល់​ការ​ងារ​ និង​មួយចំនួន​ទៀត​កំពុង​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ធ្វើ​ឲ្យ​ខូច​ខាត​ផល​ដំណាំ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យពួក​គាត់​មិន​បាន​ទៅ​ពិនិត្យ​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ។ ហេតុ​ដូច​្នេះ​លោកបាន​ស្នើឲ្យ​(គ.ជ.ប​)ត្រូវ​ពិចារ​ណា​ផ្ដល់​ពេល​បន្ថែម​ដើម្បី​ឲ្យប្រជាពលរដ្ឋ​បាន​ទៅ​ពិនិត្យ​ និងចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ដូច​ពល​រដ្ឋ​ដទៃ​ទៀត​ដែរ​ ។

មន្ដ្រី​មកពី​គណបក្ស​សមរង្ស៊ី​លោកស្រី ហ៊ីម​ សុខុម មាន​ប្រសាសន៍ថា ទាំង​ប្រជា​ពលរដ្ឋ​នៅរាជ​ធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ដ​មួយចំនួន​នៅមិន​ទាន់​បាន​ដឹង​ពី​ព័ត៌មាន​ស្ដី​ពី​ការ​ទៅ​ចុះ​ឈ្មោះ​ និង​ពិនិត្យ​បញ្ជីរ​ឈ្មោះ​បោះ​ឆ្នោត​នេះ​នៅ​ឡើយ​ទេ​ ។ ហេតុ​នេះ​ពួក​គាត់​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​ ។ ជាមួយ​គ្នានោះ​ដែរ​អគ្គ​លេខា​ធិការ​រៀប​ចំការ​បោះ​ឆ្នោតហៅ​កាត់​(គ.ជ.ប)លោក ទេព​ នីថា បានឆ្លើយ​តប​ភ្លាម​ៗ​ទៅនឹង​តំណាង​គណបក្ស​ប្រឆាំង​សម រង្ស៊ី សិទ្ធិមនុស្ស​ថា លោក​និងលើក​យក​ករណី​នេះ​ទៅ​ពិភាក្សា​ការ​សុំ​ពន្យា​ពេល​នេះ​ ។​ លោក ពេទ​ នី​ថា បាន​បញ្ជាក់ថា ការ​ពន្យា​ពេល​នេះ​អាច​ធ្វើទៅ​បាន​តែមាន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះប្របែល​៤ឬ៥ថ្ងៃ​ពីព្រោះ​កា​ពន្យា​ពេល​នេះ​(គ.ជ.ប) និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​លើការ​ពន្យា​ពេល​នេះ ។


 សូមជម្រាបថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​និង​ពិនិត្យ​បញ្ចីឈ្មោះ​មាន​រយៈពេល​៤៥ថ្ងៃ​គឺ​ចាប់ពីថ្ងៃ​ទី​១ ខែកញ្ញា​ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ២០១១នេះ ៕






ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes