Saturday, October 1, 2011

ខុមហ្វ្រែល:ការគំរាមគំហែងចោទប្រកាន់ សកម្មជនបក្សនយោបាយ ជាការគំរាមគំហែងនយោបាយ

 គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ខុមហ្វ្រែល បាន
បង្ហាញថា ការគំរាមគំហែងចោទប្រកាន់ សកម្មជនគណបក្សនយោបាយ ដោយសារការបញ្ចេញ
មតិនយោបាយ​ និងសកម្មភាពនយោបាយ អាចត្រូវបានមើលឃើញថា ជាការគំរាមគំហែងនយោ
បាយ ដល់សកម្មជនគណបក្សប្រឆាំង ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ពីសំណាក់អាជ្ញាធរមាន
សមត្ថកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ខុមហ្វ្រែល ដែលត្រូវបានផ្សព្វផ្សាយ
ជាសាធារណៈ ហើយត្រូវបានអ្នកសារព័ត៍មានទទួលបាននៅថ្ងៃទី៣០ កញ្ញា នេះ។

 យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ខុមហ្វ្រែលស្តីពី លទ្ធផលនៃការសង្កេតការពិនិត្យបញ្ឆី
ឈ្មោះបោះឆ្នោត ការសង្កេតប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់ធនធានរដ្ឋបំរើអោយគណបក្ស
នយោបាយដោយក្នុងនោះក៍បានលើកពី បរិយាកាសបញ្ចេញមតិខាងនយោបាយផងដែរ។ ដោយខុមហ្វ្រែល បានបង្ហាញថា មានករណីឃុំខ្លួននិងចាប់ខ្លួនសកម្មជនគណបក្សនយោបាយ
ចំនួន៣រូប ដែលមកពីគណបក្សប្រឆាំងចំនួន២គឺ គណបក្ស សម រង្ស៊ី១រូប និងគណបក្សសិទ្ធិមនុស្ស
២រូប។ ហើយការចាប់ខ្លួនសកម្មជនគណបក្ស សិទ្ធិមនុស្សត្រូវបានគេរាយការណ៍ថាបានធ្វើឡើង
បន្ទាប់ពិលោក ផាន ផា យកឯកសារទាក់ទងនិងកិច្ចការបោះឆ្នោត ឯកសារគោលនយោបា
គណបក្ស និងឯកសារប្រវត្តិសាស្ត្រខ្មែរ ទៅប្រគល់អោយលោកភូមិ យាន ហើយត្រូវបានមេភូមិពី
គណបក្ស ប្រជាជនកម្ពុជា យកឯកទាំងនេះទៅប្រគល់អោយនគរបាល។

 ចំណែកសកម្មជនគណបក្ស សម រង្ស៊ី ដែលជាជំទប់ទី២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល 
ផងដែរនោះត្រូវបានចាប់ខ្លួនដោយត្រូវបានតុលាការខេត្តកណ្តាលចោទប្រកាន់ពីបទ ផ្តើមកំនិតប្រើ
អំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត។ ការចាប់ខ្លួននេះគឺត្រូវបានធ្វើឡើងបន្ទាប់
ពិលោក មឹក ជា បានចូលរួមក្នុងសកម្មភាពតវ៉ាជម្លោះដីធ្លីមួយនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ខុមហ្វ្រែល បានបន្ត
ថា បើនៅពេលនេះមានការដោះលែងសកម្មជនគណបក្ស សិទ្ធិមនុស្ស ទាំងពីរនាក់អោយនៅក្រៅ
ឃុំតែការកំរាមគំហែងចោទប្រកាន់ សកម្មជនគណបក្សនយោបាយដោយសារការបញ្ចេញមតិ
នយោបាយ​ និងសកម្មភាពនយោបាយអាចត្រូវបានមើលឃើញថា ជាការគំរាមគំហែងនយោបាយ
ដល់សកម្មជនគណបក្សប្រឆាំង ក្នុងការធ្វើសកម្មភាពរបស់ខ្លួនពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។

 នៅក្នុងអំឡុងពេលពិនិត្យបញ្ឆីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ខុមហ្វ្រែល បាននិងកំពុងធ្វើសកម្ម
ភាពសង្កេតពិបរិយាកាសសន្តិសុខ និងសិទ្ធិនយោបាយ ដោយធ្វើការសង្កេតនិងអប់រំអ្នកបោះឆ្នោត
ពីដំណើរការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ឆីឈ្មោះ។ ការសង្កេតស្រាវជ្រាវការចុះឈ្មោះបោះ
ឆ្នោត និងសវនកម្មបញ្ឆីឈ្មោះបោះឆ្នោតឆ្នាំ២០១១ ការសង្កេតលើប្រព័ន្ធផ្សព្វផ្សាយនិងការប្រើ
ប្រាស់ធនធានរដ្ឋនៅទូទាំងរាជធានី ខេត្ត ដោយសកម្មភាពទាំងនេះចាប់ផ្តើមតាំងពីថ្ងៃទៅ
០១ ខែកញ្ញា ឆ្នាំ២០១១ ៕

No comments:

Post a Comment

yes