Saturday, October 1, 2011

បុរស​ម្នាក់​កំរោល​ចូល​​យកកាំបិត​​កាត់​ម្រាមដៃ​​ខ្លួន​ឯង​

 បុរស​ម្នាក់​​ត្រូវ​​គេ​អះ​​អាង​ថា កំរោល​ចូល​ បាន​​យក​កាំ​បិត​កាត់​ម្រាម​ដៃ​ខ្លួន​ឯង​ និង​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ត្រូវ​បាន​សាច់​ញាតិ​ចាប់​ចង​ដៃ​ចង​ជើង​ដឹក​តាម​រថយន្ត​ពេទ្យ​មក​កាន់​មន្ទី​រពេទ្យ​កាល់​ម៉ែត​ដើម្បី​សង្គ្រោះ​ជីវិត​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​​៤​រសៀល ថ្ងៃ​​​​​ទី​៣០ ​​កញ្ញា ​​២០១១ នៅ​​ផ្ទះ​លេខ​៥​អិន ភូមិ​ត្រ​ពាំង​ល្វា​ សង្កាត់​កាកាប ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំ​ពេញ​។


 សមត្ថ​កិច្ច​បាន​និយាយថា បុរស​ដែល​ទំនង​ជា​កំរោល​ចូល​​ ហើយ​​យក​កាំ​បិត​មក​កាត់​ម្រាម​ដៃ​ខ្លួន​ឯង​នោះ​ឈ្មោះ​សៅ សុភា អាយុ​២៨ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៥​អិន ភូមិ​ត្រ​ពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជ​​ធានី​ភ្នំេពញ​។ បុរស​រូ​ប​នេះ​មាន​ប្រ​ពន្ធ​​ហើយ​ក៏​បាន​ឈ្លោះ​ប្រ​កែក​គ្នា​ឈាន​​ទៅ​ដល់​​ការ​ទាមទារ​​លែង​លះ​គ្នា​ទៀតផង នៅ​ថ្ងៃ​កើត​ហេតុ ទំនង​ជា​កំរោល​ចូល ​ស្រាប់​តែ​គេ​យក​កាំ​បិត​មក​កាត់ម្រាម​ដៃ​ទាំង​សង​ខាង​ចោល និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សាច់​ញាតិ​។ ភ្លាម​នោះ​ដែរ​ទាំង​នគរ​បាល​មូល​ដ្ឋាន​ និង​​ក្រុម​គ្រួ​សារ​នាំ​គ្នា​ចាប់​ជន​នោះ​ចង​ដៃ​ ចង​ជើង​ដឹក​តាម​រថយន្ត​ពេទ្យ​រាជ​ធានី​ភ្នំេពញ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​។


 ប្រ​ភព​ព័ត៌​មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា បុរស​ដែល​យក​កាំ​បិត​កាត់​ម្រាម​ដៃ​ខ្លួន​ឯង​​ចោល​នេះ​បាន​​រៀន​ភាសា​ជប៉ុន​ជ្រៅ​ជ្រះ​ ហើយ​​​រៀប​នឹង​ចេញ​​ទៅ​​ក្រៅ​ប្រ​ទេស​ផង​ដែរ​។​ ទាក់​ទិន​​នឹង​​​បុរស​ខាង​លើ​ត្រូវ​បាន​គ្រូ​ពេទ្យ​ឱ្យ​ដឹង​ថា ​មេ​ដៃ​ ចង្អុល​ដៃខាង​ស្តាំ​ត្រូវ​បាន​ដាច់​អស់​មួយ​កំណាត់​ហើយ​ មេ​ដៃ​ខាង​ឆ្វេង​​ដាច់​ក្រ​ចក និង​បាត​ដៃ​រយៈ​ផង​ដែរ​ តែ​​បាន​​គ្រូ​ពេទ្យ​ដេរ និង​រុំ​របួស​អស់​ហើយ ប៉ុន្តែ​មិន​អាច​ភ្ជាប់​បាន​ឡើយ​៕












ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes