សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 10, 2011

​ជិះម៉ូតូទៅលេង​មិត្តភក្តិ​​រថយន្តទួរីស​បុក​ពី​​ក្រោយ​ផុងលលាដ៍ក្បាល​​ពេទ្យ​ថា សង្ឃឹម​រស់​តិច​


  ​យុវជន​​ម្នាក់​​បាន​រង​របួស​នៅ​​សល់​តែ​​ដង្ហើម​​​ចង្រិត ​ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​​តាម​បណ្តោយ​​ផ្លូវ​​​​​សេដ្ឋកិច្ច​​​​ពិសេស​រាជ​ធានីភ្នំពេញ​​​​​ទៅ​លេង​​​មិត្ត​ភក្តិ ​​លុះ​ជិះ​​ដល់​ពាក់​កណ្តាល​​​ស្រាប់តែ​​​មាន​រថយន្ត​​​​ទួរីស​​១គ្រឿង​បាន​បើក​មក​បុក​ពី​ក្រោយ​​បណ្តាល​​ឱ្យ​​​មនុស្ស​​ផ្លោង​ទៅ​​​​បោក​ក្បាល​​ជា​មួយបង្គោល​ភ្លើង ​ផុង​លលាដ៍​ក្បាល និង​​​បាក់​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង​​។ ហេតុ​ការណ៍​នេះ​បានកើត​ឡើង​​​កាលពីវេលាម៉ោង​​​​៧​និង​​​​១០​នាទី​យប់ថ្ងៃទី​​​៩ តុលា ​នៅចំណុច​​​ភូមិត្រពាំង​​​​គល់ សង្កាត់​​​កន្ទោក ខណ្ឌដង្កោ​។


 ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​លីវ រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្រ​វេ​ក ឃុំ​យី​អង្គ ស្រុក​ថ្ពង ខេត្ដ​កំពង់ស្ពឺ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​កំ​បូល។ 

ប្រភព​​បាន​​ឱ្យដឹង​​បន្តទៀត​ថា នៅ​ថ្ងៃ​កើត​ហេតុ​​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​មូល ៥០ ពណ៌​ស្លែ ​​តាម​បណ្ដោយ​ផ្លូវ​សេដ្ឋ​កិច្ច​ពិសេស​រាជធានី​ភ្នំពេញ ​ទៅ​លេង​មិត្ដ​ភក្ដិ​។ លុះ​​ធ្វើដំណើរ​​បាន​ពាក់​កណ្ដាលផ្លូវ​ស្រាប់​តែ​​មាន​រថយន្ដ​ទួ​រី​ស​មួយ​គ្រឿងបាន​​បើក​មក​បុក​​​​ម៉ូតូ​​ជន​រងគ្រោះ​ពីក្រោយទាំង​កំរោល​ ​ធ្វើ​​ឱ្យ​​​ជន​រង​គ្រោះ​​ផ្លោង​ទៅ​បោក​ក្បាល​ជាមួយ​បង្គោល​ភ្លើង​នៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​សន្លប់​នៅ​នឹង​​កន្លែង​កើតហេតុ ត្រូវ​​គេ​ដឹក​​យកទៅសង្គ្រោះ​​​​នៅមន្ទីរពេទ្យ​​ព្រះ​កុសុមៈ​។ ចំណែក​​រថយន្ដ​ទួ​រី​ស​នោះ​បើក​រត់គេច​បាត់​ស្រមោល​។

 រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​នៅ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ ​​ហើយ​​គ្រូពេទ្យ​​ថា ​ស្ថិត​ក្នុង​កំរិត​ធ្ងន់ធ្ងរ ​​សង្ឃឹមរស់​​តិច​​ណាស់៕





ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes