Monday, October 10, 2011
ស្លាប់19នាក់ របួស183នាក់ ក្នុងការប៉ះទង្គិចគ្នារវាង កងកម្លាំងសន្តិសុខ និងពួកបាតុករនៅក្រុងគែរ
យោងតាមតុល្យការថ្មីចេញផ្សាយដោយទូរទស្សន៍រដ្ឋអេហ្ស៊ីបថា មនុស្ស១៩នាក់បានត្រូវស្លាប់ហើយ១៨៣នាក់ទៀតត្រូវរបួសកាលពីយប់ថ្ងៃទី៩ តុលា ក្នុងឱកាសនៃការប៉ះទង្គិចគ្នានានារវាងកងកម្លាំងសន្តិសុខ និងពួកបាតុករនៅកណ្តាលទីក្រុងគែរ រដ្ឋធានីអេហ្ស៊ីប។
ពួកបាតុករជាអ្នកកាន់សាសនាគ្រិស្តជាច្រើនពាន់នាក់កាលពីថ្ងៃទី៩ តុលា បានលើកទៅកាន់ទីស្នាក់ការទូរទស្សន៍រដ្ឋ ដើម្បីទាមទារឱ្យមានការលាលែងរបស់មេភូមិអាស្វាន លោកមូស្តាហ្វា អែល សាយេដ ក្រោយការវាយប្រហារប្រឆាំងនឹងព្រះវិហារគ្រិស្តមួយក្នុងភូមិអាស្វាន។ ពួកបាតុករបានរាំងខ្ទប់វិថីមួយនៅមុខទីស្នាក់ការទូរទស្សន៍រដ្ឋ ហើយបានគប់ដុំថ្ម និងសំបកដបទៅលើប៉ូលិស និងកងទាហាន ព្រមទាំងដុតរថយន្តមួយចំនួន។
យោងតាមទូរទស្សន៍រដ្ឋថា ទាហាន៣នាក់បានត្រូវស្លាប់ ដោយសារពួកបាតុករ ហើយកងកម្លាំងសន្តិសុខបានបង្ខំចិត្តបំបែកពួកបាតុករ។ នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោកអេសសាម ចារីហ្វ បានអំពាវនាវដល់កងទ័ពឱ្យគ្រប់គ្រងសភាពការណ៍ដោយសន្តិវិធី។
មេភូមិអាស្វានអះអាងនាពេលថ្មីៗនេះថា ចំនួនអ្នកកាន់សាសនាគ្រិស្តមានពុំច្រើនឡើយ ក្នុងភូមិនេះ សម្រាប់ការកសាងព្រះវិហារមួយដែលញ៉ាំងឱ្យពួកអ្នកកាន់សាសនាគ្រិស្តផ្ទុះកំហឹង។ ពួកគ្រិស្តក្នុងភូមិនេះ បានចាប់ផ្តើមកសាងឡើងវិញនូវព្រះវិហារចាស់មួយដោយគ្មានការអនុញ្ញាត ជាផ្លូវការដែលធ្វើឱ្យប្រជាជនជាអ្នកកាន់សាសនាអ៊ិស្លាមមានកំហឹង ហើយប៉ុនប៉ងបំផ្លាញព្រះវិហារនេះចោល។ ឧប្បត្តិហេតុនេះបង្កឱ្យមានភាពតានតឹងរវាងក្រុមសាសនាទាំង២ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes