សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 21, 2011

ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រលប់​ពី​មើល​កំប្លែង​នាយ​ពែក​មី​ត្រូវ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​បុក​ស្លាប់​២នាក់​របួស​២នាក់​


 ស្ត្រី​ជា​ម្តាយ​និង​កូន​ប្រុស​ពៅ​អាយុ​៤​ឆ្នាំ ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​បាន​មួយ​យប់​និង​កូនប្រុស​ស្រី​ពីរ ​នាក់​ទៀត​រង​របួស​ធ្ងន់​បន្ទាប់​ពី​ម្តាយ​និង​កូន​ទាំងអស់​គ្នា​នេះ​បាន ​ជិះ​ម៉ូតូ​ឌុប​គ្នា​ឆ្លង​ផ្លូវ​ត្រលប់​ពី​មើល​ការសម្ដែង​របស់​ក្រុម កំប្លែង​នាយ​ពែក​មីវិញ​ក្នុង​កម្ម​វិធី​ផ្សព្វផ្សាយ​លក់​ ផលិតផល​ថ្នាំដុសធ្មេញ​ខល​ហ្គែត​ហើយ​បាន​បុក​ជាមួយ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ដែល​កំពុង​បើកបរ​យ៉ាង​លឿន​នោះ​។


 ហេតុការណ៍​បាន​កើត​ឡើង​កាល​ពី វេលា​ម៉ោង​២០និង៤០​នាទី​យប់​ថ្ងៃ​ទី​១៩ខែ​តុលា​ឆ្នាំ២០១១​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤​ត្រង់​ចំណុច​មុខ​​វិទ្យាល័យ​ ហ៊ុន សែន​អង្គស្នួល​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទន្លាប់ ​ឃុំ​បែក​ចាន ​ស្រុក​អង្គស្នួល​។ជនរងគ្រោះ​ជា​ម្តាយ​ដែល ស្លាប់​មាន​ឈ្មោះ​ ពៅ ​ចាន់នី​ អាយុ៣៣​ឆ្នាំ​កសិករ​រស់នៅ​ភូមិ​ព្រៃ​ទន្លាប់​ឃុំ​បែកចាន​ស្រុក អង្គស្នួល​និង​កូន​ប្រុស​ពៅ​ដែល​ស្លាប់​មាន​ឈ្មោះ ​វ៉ាន់​ នីរតនា​អាយុ៤​ឆ្នាំ​ដែល​ម្តាយ​ស្លាប់​នៅ​ពេទ្យ​ព្រះកុសុមៈ​និង​កូន​ស្លាប់​នៅ​ពេទ្យ​កុមារ ជាតិ​។កូន​ពីរ​នាក់​ទៀត​ដែល​រងគ្រោះ​ទី១​មានឈ្មោះ​ ​សៅ​ស្រី​នាង​ភេទ​ស្រី អាយុ​១៣ឆ្នាំ​ជា សិស្ស​រង​របួសធ្ងន់​ដោយ​សារ​រថយន្ត​កិន​ចាប់​ជើង​ឆ្វេង​នៅ​ជាប់​និង​មាត់ ប្រឡាយ​ក្បែរ​ចិញ្ចើម​ថ្នល់​និង​កូន​ប្រុស​ម្នាក់​ទៀត​មាន​ឈ្មោះ​ វិបុល​ មេត្តា​អាយុ៨​ឆ្នាំ​ជា សិស្ស​បាន​រង​របួស​ស្រាល​។ជនរងគ្រោះ​ខាង​លើ​ជិះ​ម៉ូតូម៉ាក​ហុងដា​C125​ពណ៌ខ្មៅ​ស៊េរីឆ្នាំ២០០៤​ពាក់ស្លាកលេខ​1P-9636។​រថយន្ត​បង្ក​ហេតុ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ក្បាល​ពណ៌ស​សណ្ដោង​កន្ទុយ​ពាក់​ ស្លាក​លេខ ​ក​5981​ភព​3​ មិន​ដឹង​ថា​របស់​ក្រុមហ៊ុន​ ណា​ទេ​តែ​នៅ​និង​ក្បាល​ឡាន​មាន​សរសេរ​ថា​កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ហើយ​បើក​បរ​រត់​គេច​បាត់៕










ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes