សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 21, 2011

បែក​ធ្លាយ​រូបថត​អាក្រាត​កាយ​របស់ គង់ ច័ន្ទ​ស្រីមុំ


  រូប​ភាព​អាក្រាត​កាយ​របស់​តារា​សម្តែង​កំពុង​ឡើង​កូដ​ខ្លាំង​​នាង គង់ ច័ន្ទ​ស្រីមុំ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​​សង្គម​​ Facebook កំពុង​តែ​ធ្វើ​ឲ្យ​រញ្ជួយ​ដល់​បណ្តា​ទស្សនិក​ជន​​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ពិសេស​អ្នក​និយម​ចែក​រំលែក​ព័ត៌មាន​នៅ​លើ​ទំព័រ​ Facebook ទាំង​អស់​។

 អ្នក​ដែល​បាន​ទស្សនា​រូប​ភាព​អាក្រាត​កាយ​របស់​តារា​សម្តែង​វ័យ​ក្មេង​ម្នាក់​នោះ ​កំពុង​តែ​ផ្សព្វ​ផ្សាយ​បន្ត​ និង​​ចោទ​សួរ​ថា តើ​រូប​ភាព​នោះ​​ជា​រូប​ភាព​របស់​នាង​ពិត​ប្រាកដ​ដែល​ត្រូវ​បែក​ធ្លាយ​ក្នុង​ប្រការ​ណាមួយ ឬ​ក៏​ជា​ការ​កាត់​តពី​ជន​អនា​មិក​។

 រូប​ភាព​ដែល​បែក​ធ្លាយ​តាម​ Facebook នោះ គឺ​ជា​ការ​ភ្ជាប់​គ្នា​រវាង​រូប​ពីរ​ផ្សេង​គ្នា ក្នុង​នោះ​​រូប​មួយ​ គឺ​ជា​ការ​ថត​រួម​គ្នា​រវាង​​​តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ និង​គូ​ស្នេហ៍​លោក គឹម សីហា ដោយ​មាន​ភ្ជាប់​រូប​ថត​អាក្រាត​កាយ​របស់​អតីត​ហ្រេ្វស៊ី​នាង​គង់ ច័ន្ទ​ស្រីមុំ ក្នុង​ទិដ្ឋភាព​ស​ខ្មៅ​។ រូប​អាក្រាត​កាយ​នោះ​ត្រូវ​បាន​គេ​មើល​ដឹង​ថា ជា​រូប​ដែល​ថត​ដោយ​ខ្លួន​ឯង​តាម​ប្រព័ន្ធ​ទូរ​ស័ព្ទដៃ​។

 ទាក់​ទង​នឹង​លេច​ធ្លាយ​រូប​អាក្រាត​កាយ​មិន​ធ្លាប់​មាន​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ អតីត​ហ្វេ្រស៊ី​ឆ្នាំ​២០០៨ នាង​ គង់ ច័ន្ទ​ស្រីមុំ បាន​ឲ្យ​ដឹង​ថា នាង​ទើប​តែ​បាន​ដឹង​ពី​ការ​បង្ហោះ​រូប​ថត​នោះ​កាល​ពី​ល្ងាច​ម្សិល​មិញ​តាម​រយៈ​មិត្ត​ភ័ក្តិ តែ​តារា​រូប​នេះ​បាន​ប្រាប់​ថា នាង​នៅ​មិន​ទាន់​បាន​ឃើញ​រូប​នោះ​ដោយ​ផ្ទាល់​ភ្នែក​នៅ​ឡើយ​។
គង់ ច័ន្ទ​ស្រីមុំ បាន​និយាយ​ថា៖​ «​ខ្ញុំ​ទើប​តែ​បាន​ដឹង​​ពី​ពួក​ម៉ាក គេ​សួរ​ខ្ញុំ​ថា ម៉េច​ក៏​មាន​អ្នក​កាត់​ត​រូប​ហែង​អ៊ីចឹង? គេ​អត់​សួរ​ថា ម៉េច​ក៏​ឯង​ថត​រូប​អ៊ីចឹង​ទេ ព្រោះ​គេ​ដឹង​...»។









ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes