សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 17, 2011

អ្នក​ភូមិ​បឹង​កក់​ស្នើសុំ​សម្ដេច​តេជោជួយ​អន្ដរាគមន៍​មក​សាលារាជធានី​ភ្នំពេញ​ បញ្ជាក់​ទី​តាំង​ផ្ទៃដី​១២.៤៤នីកន្លែង​ណាពិតប្រាកដ


 ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់​ទាំង​៧ភូមិ​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៧ ខែ​តុលា ឆ្នាំ២០១១ នេះ​បាន​រៀប​ចំ​ធ្វើ​សន្និសីទ​កាសែត​ស្ដី​ពី​ការ​ស្នើសុំ​ឲ្យ​សម្ដេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ មេត្ដា​ជួយ​អន្ដរាគមន៍​ទៅ​សាលារាជធានី​ភ្នំពេញ​ដើម្បី​​ឲ្យបញ្ជាក់​ពី​ទីតាំង​កំណត់​ព្រំប្រទល់​ទំហំដី​ ១២.៤៤ហិកតា ដែល​រដ្ឋាភិបាល​បានផ្ដល់​ជា​ប្រទានកម្ម​ដីជូន​ប្រជា​ពល​រដ្ឋ​ជាង​៧០០គ្រួសារ​ដេល​កំពុង​រស់​នៅ​ឲ្យ​អភិវឌ្ឍ​ន៍​នៅនិងកន្លែង​ជៀសវាង​ពីការ​មាន​ទំនាស់​រវៀង​ប្រជា​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ឥតឈប់​ឈរ ។


 តំណាង​អ្នក​ភូមិ​បឹងកក់​អ្នក​ស្រី​ ទេព​ វន្នី បាន​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា​ ម្សិល​មិញ​នេះ​វេលាម៉ោង​១.៣៩នាទី​ ក្រុម​ហ៊ុន ស៊ូកាគូអ៊ីន​ បាន​សហការ​ជាមួយ​មន្ដ្រី​ និង​សមត្ថកិច្ច​ចម្រុះ​បាន​យក​អេស្កាវទ័រចំនួន​២គ្រឿង​មក​វាយ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨ខ្នង​ផ្ទះស្មើនឹង​៨គ្រួសារ​ ដោយ​គ្មាន​លិខិត​ជូនដំណឹង​ឲ្យប្រជា​ពលរដ្ឋ​ជាមុននោះទេ​ ។ ជាមួយគ្នា​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទ្រព្យ​សម្បិត្ត​ដែល​ការ​ធ្វើ​នេះ​ ដើម្បី​បង្ខំឲ្យពួក​គាត់​ចាកចេញ​ដែល​វាផ្ទុយពី​អនុក្រិត្យ​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន​ លេខ​១៨៣ អនក្របកចុះ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ២០១១ ស្ដីពី​ការ​កែសំរួល​ក្រឡាផ្ទៃដីតំបន់​បឹងកក់​កាត់ដី​ទំហំ១២.៤៤ហិកតា ឲ្យប្រជាពលរដ្ឋ​ធ្វើ​ការ​អភិវឌ្ឍន៍​ដោយខ្លួនឯង​ទាំងស្រុង​ ។


 សូមជម្រាបថា កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ២០១១ ដីការកោះ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​៦នាក់​ភាគ​ច្រើន​ជាស្ដ្រីមេផ្ទះ​ទន់ខ្សោយ​ដែល​រង​ទុក្ខវេទនា រីងរៃជាយូរ​ឆ្នាំ​មក​ហើយ​ឲ្យចូល​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ឈ្មោះ ហេង​ មុំ ដួង គា , គង់ ចាន់ថា , តុល​ ស្រីពៅ , ទេព វន្នី , ង៉ែត​ ឃុន ក្រោម​លេស​ថា បាន​ជេរ​ប្រមាថ និង​គំរាម​កំហែង​តាមពាក្យបណ្ដឹង​របស់​លោក ឆាយ ធីរិទ្ធ ជាចៅ​សង្កាត់​ស្រះចក​ដែល​ជា​ម្ដាយ​ឪពុក​របស់​ប្រជា​ពលរដ្ឋ​ នេះ​ជា​រឿង​ចម្លែក​មួយដែល​នឹក​ស្មាន​មិនដល់​ទាល់​តែ​សោះ​ ព្រោះ​គាត់​មិនមាន​សមត្ថភាព​ជួយ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​នៅពេល​ប្រឈម​ និង​បញ្ហា​ផងនោះ​ ហើយ​បែរ​ជា​បន្ថែម​បញ្ហា​ដល់​យើង​ខ្ញុំ​ទៀត​ បន្ទាប់​មក​នៅថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១១ មានដីការ​កោះ​ចំនួន​ពីរ​បន្ថែម​ទៀត​ដែល​មាន​ឈ្មោះ​ ហេង​ មុំ និងឈ្មោះ​ ទេព វន្នី តាម​ពាក្យ​បណ្ដឹង​របស់​លោកមេធាវី​ សួង​ សុផល ពីបទ​បរិហាកេរ្ដិ៍ ទង្វើរទាំង​នេះ​គឺ​ប្រឆាំង​និង​អនុសាស្ដ្រ​របស់​សម្ដេច​និងមាន​បំណង​បំបិទ​សិទ្ធិ​សេរីភាព​ក្នុងការបញ្ចេញ​មតិ​នៅ​ពេល​ដែលមានជម្លោះ​ដីធ្លីក្នុងផ្ទះ​កើតឡើង ៕






ពីគេហទំព័រ៖ សារព័ត៌មានសង្គម

No comments:

Post a Comment

yes