Monday, October 17, 2011

មន្ត្រី​៖ កម្ពុជា​ពុំ​ខ្វះ​ស្បៀង​​ទេ​ទោះបី​មាន​គ្រោះ​​ទឹក​ជំនន់​ក៏​ដោយ


 មន្ត្រី​ក្រសួង​កសិកម្ម​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​នឹង​មិន​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ស្បៀង​នោះ​ឡើយ បើ​ទោះបី​ជា​ស្រូវ​វស្សា​ចំនួន ៥៨​ម៉ឺន​ហិចតា ត្រូវ​ខូច​ខាត និង​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​​ដ៏​អាក្រក់​នៅ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ក៏​ដោយ។


 លោក អ៊ុក សុខុន រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​នៅ​ក្នុង​ទិវា​ស្បៀង​អាហារ​ពិភព​លោក​លើក​ទី ៣១ នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ នា​​ថ្ងៃ​ចន្ទ​នេះថា៖ «យើង​នឹង​មិន​ខ្វះ​ស្រូវ​នោះ​ឡើយ បើ​ទោះ​បី​យើង​ជួប​គ្រោះ​ទឹក​ជំនន់​ក៏​ដោយ»។


 លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​នា​ពេល​ថ្មីៗ​នេះ បាន​បំផ្លាញ​ស្រូវ​ទាំង​ស្រុង​ចំនួន ១៩​ម៉ឺន​ហិចតា និង​ ៣៩​ម៉ឺន​ហិចតា​ទៀត បាន​ទទួល​រង​ផល​ប៉ះ​ពាល់។ លោក​បន្ថែម​ថា ក្រសួង​កសិកម្ម​បាន​ត្រៀម​គ្រាប់​ពូជ​ចំនួន ៣០០០​តោន សម្រាប់​ចែក​ជូន​ប្រជា​កសិករ​នៅ​តាម​ខេត្ត​ចំនួន ១៧ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់។



ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes