នៅវេលាព្រឹកថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១១ ម្សិលមិញនេះ ក្រុមអាជីវ ករនៅក្នុងផ្សារបឹងត្របែកផ្លាហ្សាប្រមាណ ជាង៣០០តូបបានលើកគ្នាមកតវ៉ានៅ មុខផ្សារដើម្បីសុំបង់ថ្លៃតូបតែ២០ភាគ រយនៃតម្លៃតូបនីមួយៗ ខណៈដែលផ្សារ មួយនេះពុំមានដំណើរការល្អក្នុងការលក់ ដូរ ហើយម្ចាស់ផ្សារពុំគោរពទៅតាមអ្វី ដែលខ្លួនបានសន្យាជាមួយនឹងអាជីវករ ។
អាជីវករលោក នូ ស៊ុន្ទណា អាយុ៥០ឆ្នាំ បានឱ្យដឹងថា ការដែលគាត់លើកគ្នាមក តវ៉ានេះគឺគោលបំណងចង់ឱ្យម្ចាស់ផ្សារ គោរពទៅនឹងអ្វីដែលខ្លួនបានសន្យាជាមួយ អាជីវករ និងសុំបង់ថ្លៃតូបត្រឹមតែ២០ ភាគរយប៉ុណ្ណោះនៅក្នុងតូបនីមួយៗ ។ ការសុំបង់ថ្លៃតូប២០ភាគរយនេះគឺសុំ បង់ចាប់ពីតុលា រហូតដល់ខែធ្នូ។ នេះបើ សិនជាម្ចាស់ផ្សារគោរពទៅតាមពាក្យ សន្យាកន្លងមកដែលថា ផ្សារនេះមាន បេនឡាន មានអាហារដ្ឋាន KFC និង មានកម្មវិធីប្រគំតន្ត្រីប្រចាំសប្តាហ៍ដើម្បី ធ្វើការទាក់ទាញភ្ញៀវចូលមកក្នុងផ្សារ ។ តែបើម្ចាស់ផ្សារពុំបានធ្វើតាមការសន្យា របស់ខ្លួននោះទេក្រុមអាជីវករទាំងអស់ នៅតែតវ៉ារហូតមានការសម្របសម្រួល ត្រូវរ៉ូវគ្នា ។
គួរបញ្ជាក់ដែរថា តម្លៃតូបនៅក្នុង ផ្សារខាងលើនេះមានតម្លៃថ្លៃ គឺចាប់ពី ១.០០០ដុល្លារ រហូតទៅដល់ជាង៧០.០០ ដុល្លារទៅតាមប្រភេទតូបនីមួយៗហើយ ត្រូវបង់ប្រចាំខែរហូតដល់ជាង១.០០០ ដុល្លារក្នុងមួយខែបើសិនតូបធំ ចំណែកឯ តូបតូចវិញគឺគិតជាការ៉េ ក្នុងមួយម៉ែត្រ ការ៉េតម្លៃ២២ដុល្លារក្នុងមួយខែ ។ ផ្សារ មួយនេះគឺពុំទាន់មានលក្ខណៈស្តង់ដារ គ្រប់គ្រាន់នៅឡើយទេចាប់តាំងពីបើក សម្ភោធដាក់ឱ្យលក់ដូររហូតមកដល់ បច្ចុប្បន្នផ្សារនេះហាក់បីដូចជាមាន សភាពស្ងាត់ ពុំសូវមានអតិថិជនចេញ ចូលក្នុងការទិញទំនិញដែលអាជីវករលក់ ក្នុងផ្សារនេះទេរហូតដល់អាជីវករខ្លះរក លុយបង់ថ្លៃតូបមិនចង់បានផង ។
ពាក់ព័ន្ធទៅនឹងករណីទាមទាររបស់ អាជីវករផ្សារផ្លាហ្សានេះ បុរសម្នាក់ ដែលសុំមិនបញ្ចោញឈ្មោះដែលអះអាង ថាខ្លួនជាតំណាងផ្សារបានឱ្យដឹងថា កន្លង មកខាងផ្សារគឺមានការយោគយល់ និង អនុគ្រោះចំពោះអាជីវករជាច្រើនដោយបាន បញ្ចុះតម្លៃរហូតដល់៥០ភាគរយ ។ បុរស រូបនោះបានបញ្ជាក់ទៀតថា បើទោះបីជា ផ្សារមិនទាន់មានលក្ខណៈស្តង់ដារត្រឹម ត្រូវក៏ពិតមែន តែសូមឱ្យអាជីវករមាន ការអត់ធ្មត់យោគយល់ដល់ម្ចាស់ផ្សារផង ព្រោះថា ផ្សាររបស់យើងទើបនឹងចាប់ ផ្តើមបើកថ្មី មិនទាន់ដំណើរការបានល្អ នោះទេ ។
ចំពោះការទាមទាររបស់ក្រុមអាជីវករពុំទាន់មានដំណោះស្រាយណាមួយឬ ការយល់ព្រមពីសំណាក់ម្ចាស់ផ្សារនៅ ឡើយ តែទោះជាយ៉ាងណាក៏ដោយក្រុម អាជីវករទាំងអស់នៅតែពង្រឹងជំហររបស់ ខ្លួននូវអ្វីដែលខ្លួនបានទាមទារ ហើយ សង្ឃឹមថា ភាគីម្ចាស់ផ្សារនឹងមានដំណោះ ស្រាយ និងគោរពតាមការសន្យារបស់ ខ្លួនជាមិនខាន៕
ពីគេហទំព័រ៖ នគវត្ត
No comments:
Post a Comment
yes