Monday, October 17, 2011

លោក សម រង្ស៊ី និយាយពីការដាក់ពាក្យបណ្តឹងលោក ហ៊ុន សែន


នៅព្រឹកថ្ងៃទី១៧ តុលា វេលាម៉ោង១០ និង៣០នាទីលោក សម រង្ស៊ី បានធ្វើសន្និសីទកាសែត​តាម
រយៈវីដែអូ ខិនហ្វ្រើរិន ពីប្រទេសបារាំងនៅស្នាក់ការកណ្តាលគណបក្សស្តីពីបញ្ហាបង្គោលព្រំដែន
ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគណបក្សពីសំណាក់ចៅក្រមតុលាការសាលាដំបូង ការដោះលែង
សមាជិកគណបក្ស សម រង្ស៊ី ពាក់ព័ន្ធចលនាស៊ីអេហ្វអេហ្វ និងក្រមប្រដាប់អាវុធការចុះឈ្មោះបោះ
ឆ្នោត និងការប្តឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ដោយមានការចូលរួមពី
សំណាក់ពីសំណាក់លោក គង់ គាំ ប្រធានស្តីទីគណបក្ស អ្នកតំណាងរាស្ត្រលោក គួយ ប៊ុនរឿន
ម៉ែន សុថាវរិន្ទ្រ ហូរ វ៉ាន់នុត រំដួល ជីវ កត្តា សមាជិកគណបក្ស និងអ្នកសារព័ត៍មានជាតិ អន្តរជាតិ
សរុបទាំងអស់ជាង២០នាក់។

លោក សម រង្ស៊ី បាននិយាយថា សមាជិកគណបក្ស សម រង្ស៊ី ដែលបានដោះលែងចេញពីពន្ធនា
គារព្រៃសរ​ ដែលមានការចោទប្រកាន់ថាបានចូលរួមក្នុងបទភេរវកម្ម ជាការចោទប្រកាន់គ្មានមូល
ដ្ឋានត្រឹមត្រូវទាល់តែសោះ ហើយការផ្តន្ទាទោសអោយជាប់ពន្ធនាគារបាន១០ឆ្នាំគឺអយុត្តិធម៌បំផុត។
លោក សម រង្ស៊ី បន្តថា ការចុះឈ្មោះបោះឆ្នោតទោះបីជាមានការពន្យាពេលប៉ុន្មានថ្ងៃក្នុងការចុះ
ឈ្មោះបោះឆ្នោតនេះ ឃើញថា មានកង្វះខាត មានភាពមិនប្រក្រតីជាច្រើនដែលធ្វើអោយការបោះ
ឆ្នោតមិនត្រឹមត្រូវ លទ្ធផលបោះឆ្នោតគឺគេកំពុងតែកំណត់ពេលហ្នឹង មិនមែនកំណត់ពេលបោះឆ្នោត
ទេ ប្រព័ន្ធបោះឆ្នោតមិនត្រឹមត្រូវទាល់តែសោះ។

លោក សម រង្ស៊ី បានលើកឡើងថា ការជ្រៀតជ្រែករបស់តុលាការលើកិច្ចការផ្ទៃក្នុងគណបក្ស សម រង្ស៊ី ប៉ុន្តែករណីនេះបានដោះស្រាយរួចហើយដោយគណបក្ស សម រង្ស៊ី បានជ្រើសរើសសមាជិក
របស់ខ្លួនម្នាក់អោយចូលជាតំណាងរាស្ត្រជំនួសតំណាងរាស្ត្រម្នាក់ដែលគណបក្សលប់ឈ្មោះពី
បញ្ឆីឈ្មោះ ពីបញ្ឆីសមាជិកគណបក្ស ដោយសារតែមានការតវ៉ាប្រតិកម្មរបស់គណបក្ស សម រង្ស៊ី 
ឃើញថាចៅក្រមក្នាក់ដែលបានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងគណបក្ស សម រង្ស៊ី មិនបានធ្វើអ្វីតាម
បំណងដែលជាការអំពើមួយដល់ខុសច្បាប់នោះទេ។

លោក សម រង្ស៊ី និយាយថា លិខិតរបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ផ្ញើទៅជូនលោក 
ហ៊ុន សែន អោយឆ្លើយនិងសំនួរទាក់ទងទៅនិងប្រតិកម្មរបស់រាជរដ្ឋាភិបាលស្តីពីសេចក្តីសម្រេច
មួយរបស់សហភាពអន្តរសភា(អាយភីយូ)ទាមទារអោយរដ្ឋាភិបាលកម្ពុជាអោយបញ្ចប់ការប្រើ
ប្រព័ន្ធតុលាការរករឿងលោក សម រង្ស៊ី ពីព្រោះគេធ្វើ(អាយភីយូ)ក្នុងសេចក្តីសម្រេចរបស់គេមាន
៣ចំនុចសំខាន់ៗ រឿងលោក សម រង្ស៊ី មិនមែនជារឿងតុលាការទេជារឿងនយោ មិនត្រូវតុលាការ
មកជ្រៀតជ្រែកទេ ពីព្រោះរឿងនយោបាយទាក់ទងការសម្តែង ទាក់ទងកាយវិការនយោបាយ
ដូច្នេះត្រូវតែមានដំណោះស្រាយនយោបាយ ហើយដំណោះស្រាយនយោបាយគឺតម្រូវអោយ
អាជ្ញាធរនៅកម្ពុជារៀបចំផ្តល់សិទ្ធិអោយលោក សម រង្ស៊ី ជាអ្នកតំណាងរាស្ត្រមកកាន់តំណែងជា
អ្នកតំណាងរាស្ត្រវិញ ហើយមានសិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោតជាតិឆ្នាំ២០១៣។ ដោយគេ
សង្កត់រឿងបច្ចេកទេសមូលដ្ឋានមូលដ្ឋាន នៃការចោទប្រកាន់លោក(សម រង្ស៊ី)គ្មានមូលដ្ឋានទាល់
តែសោះ ពីព្រោះគេសង្កត់ធ្ងន់លើលិខិតមួយដែលលោក ហ៊ុន សែន បានសរសេរជាលាយលក្ខ
អក្សរបញ្ឆាក់បង្គោល១៨៥ហៅថាតម្រុយបង្គោលព្រំដែន១៨៥នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង 
គឺអត់មានលក្ខណៈច្បាប់អ្វីទាំងអស់គឺការបោះបង្គោលលោកហ៊ុន សែន ខ្លួនឯងបានទទួលស្គាល់។

ការចូលផង គណបក្ស សម រង្ស៊ី ការបោះឆ្នោតមួយគឺកើនសម្លេងជានិច្ច អ្នកដែលចូលគណបក្ស 
សម រង្ស៊ី ដោយស្ងាត់ស្ងៀមមានចំនួនច្រើន។ អ្នកដែលចាកចេញគឺជារឿងបុគ្គល និងជាសិទ្ធិ
របស់គេ ហើយគណបក្សមិនចាប់អារម្មណ៍ទេ ចាប់អារម្មណ៍ចរន្តមូលដ្ឋានរបស់ប្រជារាស្ត្រ អ្នកបោះ
ឆ្នោត ដរាបណាគណបក្ស សម រង្ស៊ី រក្សាជំហររបស់ខ្លួនមិនឃ្លីងឃ្លោងនៅតែស្មោះត្រង់ជាមួយ
ប្រទេសជាតិ ជាមួយប្រជារាស្ត្រ គឺអ្នកបោះឆ្នោតនៅតែគាំទ្រកណបក្ស សម រង្ស៊ី  ហើយមានអ្នក
គាំទ្រកាន់តែកើនឡើងថែមទៀត។លោក សម រង្ស៊ី និយាយទៀតថា ធ្វើដំណើរទៅសហរដ្ឋអាមេរិក 
និងប៉ុន្មានថ្ងៃខាងមុខនេះទៅប្រទេស ស្វីស ដាក់ពាក្យបណ្តឹងប្តឹងលោក ហ៊ុន សែន ដែរ។
នៅប្រទេសបារាំងក៍មានពាក្យបណ្តឹងដែរ ហើយមានប្រទេសមួយចំនួនទៀតដែលលោកទើបតែ
មកពីប្រទេស អង់គ្លេស និងស្អែកខានស្អែកលោកទៅប្រទេស អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសប្រជា
ធិបតេយ្យគឺគេមានតុលាការឯករាជ្យគេអាចប្រើច្បាប់ប្រើយុទ្ធវិធីទាំងច្បាប់ជាតិនិងអន្តរជាតិដើម្បី
ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ទោះជនរងគ្រោះមានសញ្ឆាតិអ្វីក៍ដោយ ទោះបីជាបទប្រព្រឹត្តនោះនៅ
ទីណាក៍ដោយ ទោះជាជនឧក្រិដ្ឋនោះមានសញ្ឆាតិជាអ្វីក៍ដោយ មានតំណែងអ្វីក៍ដោយ ទោះជាបទ
ប្រព្រឹត្តនោះយូរឆ្នាំហើយក៍ដោយ គឺវាមាននីតិវិធី មានរបៀបដើម្បីចាប់ជនល្មើសជនឧក្រិដ្ឋ ចាប់ផ្តើម
មុនគេប្រទេស ស៊េរី។សំណាញ់ប្រព័ន្ធតុលាការតាមចាប់លោក ហ៊ុន សែន ខ្ញុំជឿថាលោក ហ៊ុន សែនព្រួយបរាម្ភណាស់ មុននិងចេញទៅណាត្រូវមើលឆ្វេងស្តាំ មើលមុខមើលក្រោយមែនទែន 
ពីព្រោះបើគាត់(លោក ហ៊ុន សែន)ភ្លេចខ្លួនគាត់ផ្លាត់ស្នៀតគឺឈានជើងដល់ប្រទេសដល់ប្រទេស
ដែលមានតុលាការឯករាជ្យពេលនោះគាត់និងជាប់សំណាញ់តុលាការ ហើយគេហ្នឹងយកគាត់ទៅ
ផ្តន្ទាទោសតាមច្បាប់ជាពុំខានជាតិផងនិងអន្តរជាតិផង។ ហើយមិនអាចនិយាយលាតត្រដាង
លំអិតជូនព័ត៍មានច្រើនពេកទេ នេះយើងត្រូវរក្សាការសម្ងាត់ខ្លះ។ យើងត្រូវធ្វើម៉េចចាប់
លោក ហ៊ុន សែនអោយបានក្នុងពេលឆាប់ៗខាងមុខនេះ

No comments:

Post a Comment

yes