Sunday, October 16, 2011

ព្រះមហាក្សត្រ លើកលែង​ទោស​ក្រុម​ភេរវកម្ម CFF ៥ នាក់​ ​ដែល​ជា​សមាជិក​គណបក្សសមរង្ស៊ី​

 សមាជិក​គណបក្ស សម រង្ស៊ី ចំនួន ៥ នាក់ ដែល​ជាប់ចោទ​ពី​បទ​ភេរវកម្ម និង​ក្រុម​ជនប្រដាប់អាវុធ ក្នុង​ចលនា CFF ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​​អោយ​ដាក់​ពន្ធនាគារ​ចំនួន ១៥​ឆ្នាំ កាលពី​ឆ្នាំ​
២០០០ ត្រូវបាន​ព្រះមហាក្សត្រ​​សម្រេច​លើកលែង​ទោស​ហើយ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ
​របស់​ព្រះ​​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណា
ចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១១ ដែល​អ្នកយកព័ត៌មានយើង ​ទទួលបាន​នៅ​ថ្ងៃទី​១៦ តុលា ឆ្នាំ​២០១១​។​

នៅក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​លើកលែង​ទោស​ឲ្យ​ទណ្ឌិត​ចំនួន ៥​នាក់ ក្នុងនោះ​មាន ១-​ទណ្ឌិត សេង ណារិន អាយុ ៥២​ឆ្នាំ​, ២-​ទណ្ឌិត ទម្លាប់ មិ​ល អាយុ ៥២​ឆ្នាំ​, ៣-​ទណ្ឌិត ប៊ុន ចាន់តូ អាយុ ៤៨​ឆ្នាំ​, ៤-​ទណ្ឌិត ចាន់ ប៊ុន​ខេន អាយុ ៤២​ឆ្នាំ​។ អ្នក​ទាំង​បួន ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ពេល​តែមួយ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០០​។ ចំណែក​ទី​៥-​ទណ្ឌិត ហែម ប៊ុនធឿន អាយុ ៤៥​ឆ្នាំ ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០០០​។ 

​នៅក្នុង​ព្រះរាជក្រឹត្យ ត្រង់​មាត្រា​២ បាន​តម្រូវ​ឲ្យ​សម្តេច​អគ្គម​ហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​អនុវត្ត​អោយបាន​សម្រេច​នូវ​ព្រះរាជក្រឹត្យ​នេះ​។​

​បន្ទាប់ពី​បាន​ទទួល​ព្រះរាជក្រឹត្យ​លើកលែងទោស​ក្រុមគ្រួសារ​របស់​លោក សេង សារិន បានអោ
យដឹងថា លោក សេង សារិន បាន​ចេញពី​ពន្ធនាគារ បាន ៤​ថ្ងៃ​ហើយ គិត​មកដល់​ថ្ងៃ​ទី​១៦​តុលា ឆ្នាំ​២០១១ ដោយ​សុខភាព​របស់​លោក មិន​មាន​បញ្ហា​អ្វី​ទេ​។ ប៉ុន្តែ​ទណ្ឌិត ៤ រូប​ទៀត មិន​ទាន់​ចេញ​ពី​ពន្ធនាគារ​ទេ ដោយសារ​តែ​ក្រុមគ្រួសារ មិនទាន់​រត់កា​រឯក​សារ​រួចរាល់​។ 

​ចំណែក​អ្នកស្រី វ៉ែន រ៉ា ប្រធាន​គណបក្ស​សម​រង្ស៊ី នៅ​ខេត្ត​ប៉ៃលិន និង​ជា​ប្រពន្ធ​របស់​លោក ហែម ប៊ុនធឿន បានអោយដឹងថា ប្តី​របស់​អ្នកស្រី មិនទាន់​បាន​ចេញពី​ពន្ធនាគារ​ព្រៃ​ស​នៅឡើយ​ទេ ដោយ​អ្នកស្រី​​ទើបតែ​ទទួល​លិខិត​លើកលែងទោស​។ 

​អ្នកស្រី វ៉ែន រ៉ា ដែល​ជា​ក្មួយ​ស្រី​របស់​តា​ម៉ុក អតីត​មេ​ខ្មែរក្រហម បានឲ្យដឹងថា មានតែ​លោក សេង ណារិន ទេ ដែល​បាន​ចេញពី​ពន្ធនាគារ​មុនគេ​។ ចំណែក​៤​នាក់​ទៀត រួម​ទាំង​ប្តី​របស់​អ្នកស្រី នៅ​មិន
ទាន់​បាន​ចេញ​ទេ​។​

​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី បាន​ថ្លែងអំណរគុណ​ដល់​ព្រះមហាក្សត្រ ដែល​បាន​ព្រះរាជទាន​ទោស​លើកលែងទោស​​ដល់​អ្នក​ទាំង ៥ នាក់ ដែល​ត្រូវបាន​ចោទ
ប្រកាន់ថា បាន​ចូលរួម​ក្នុង​សកម្មភាព​ចលនា​CFF ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ 

​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា ការចោទប្រកាន់​នោះ ជា​រឿង​នយោបាយ ដែល​គណបក្សកាន់អំណាច បំភិតបំភ័យ​អ្នក ដែល​បញ្ចេញមតិ ហ៊ាន​ជំទាស់​ទៅ​នឹង​រដ្ឋាភិបាល​។​

​ក៏​ប៉ុន្តែ​លោក ទិត សុធា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តី
ការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា “​វា​ជា​ទម្លាប់​គណបក្ស សម រង្ស៊ី និង​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត មិន​ដែល​ទទួលស្គាល់​អ្វី ដែល​ជា​ការពិត​នោះ​ទេ ហើយ​ជុំវិញ​ការចោទប្រកាន់ ពាក់ព័ន្ធ​ទៅនឹង​ជន​មួយចំនួន ដែល​ត្រូវបាន​ចោទប្រកាន់​ពី​រឿង CFF នេះ លោក​យល់ថា មក​ដល់​ដំណាក់
កាល​នេះ គឺ​ជន​ទាំងនោះ ត្រូវបាន​តុលាការ​វិនិច្ឆ័យ​ទៅ​តាម​ដំណើរការ​នីតិវិធី និង​ធ្វើ​ត្រឹម​​ត្រូវ​ដោយ
មាន​ភស្តុតាង​ច្បាស់លាស់ នៅ​ក្នុង​ការចោទប្រកាន់​ទៅលើ​ជន​ទាំងនោះ ហើយ​ដំណាក់កាល​ចុង
ក្រោយ ព្រះមហាក្សត្រ បាន​ធ្វើ​ការលើកលែងទោស ដោយ​អ្នក​ទាំងនោះ បាន​ទទួល​ទោស​មួយ
ចំនួន​រួចទៅហើយ​។ ដូច្នេះ​ហើយ​មិន​អាច​ប្រែ​ក្រ​ឡៃ​ថា ជា​រឿង​ប្រព្រឹត្ត​បទល្មើស​មួយ មក​ទម្លាក់
កំហុស​ថា ជា​ការចោទប្រកាន់ និង​ជា​ការ​គម្រាម​ពី​រដ្ឋាភិបាល​ឡើយ​។​

​លោក ទិត សុធា បានបញ្ជាក់​ថា គឺជា​រឿង​ខុសឆ្គង​ណាស់ ដែល​ជា​ទម្លាប់​របស់​គ​ណ​បក្ស សម រង្ស៊ី មិន​ដែល​និយាយ​ពី​អ្វី​ជា​អំពើ​ល្អ​របស់​គណបក្ស ប្រជាជន​កម្ពុជា ឬ​មួយ​ក៏​រាជរដ្ឋាភិបាល​នោះ​ទេ​។​

​សូមជម្រាបថា សមាជិក​គណបក្ស សម រង្ស៊ី ចំនួន ៥ នាក់ ដែល​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស នៅពេលនេះ គឺជា​ក្រុម​ជន​សកម្មជន​គណបក្ស​សមរង្ស៊ី ដែល​ជាប់ចោទ​ពី​បទ​ភេរវកម្ម និង​ក្រុម​ជនប្រដាប់អាវុធ ក្នុង​ចលនា CFF ត្រូវបាន​កំលាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​កម្ពុ​ជា បាន​ធ្វើ​ការចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់​។ ក្រុម​ជនប្រដាប់អាវុធ​ក្នុង​ចលនា CFF ដែល​មាន​លោក ឈុន យ៉ាសិទ្ធ ជា​មេដឹកនាំ បាន​ប៉ះទង្គិច​ជាមួយ​កំលាំង​របស់​រដ្ឋាភិបាល ដោយ​អាវុធ​ក្នុង​អំឡុង​ឆ្នាំ​២០០០ នៅក្នុង​កណ្តាល​ទីក្រុង​ភ្នំពេញ​។ 

​សមាជិក​នៃ​ចលនា​នេះ ត្រូវបាន​ចាប់ខ្លួន​។ ចំណែក​មេដឹកនាំ​ចលនា CFF ដែល​បង្កើត​ក្រុម​ប្រដាប់
អាវុធ ក្នុង​គោលបំណង​ផ្តួល​រដ្ឋាភិបាល​របស់​សម្តេច ហ៊ុន សែន ក៏​ត្រូវបាន​ចាប់ខ្លួន ដោយ​អាជ្ញាធរ​សហរដ្ឋអាមេរិក រួមទាំង​លោក ឈុន យ៉ាសិទ្ធ​​ដែល​មាន​សញ្ជាតិ​អាមេរិក ក៏​ត្រូវបាន​តុលាការ​អាមេរិក ផ្តន្ទាទោស អោយ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។​

​គណបក្ស​សម រង្ស៊ី ធ្លាប់​បាន​ស​សេរ​លិខិត​ទៅ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០០៨ ដោយ​បាន​ស្នើ​អោយ​សម្តេច ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យមាន​ការដោះលែង និង​លើកលែងទោស ដល់​សមាជិក និង​អតីត​សមាជិក​គណ​​បក្ស សម រង្ស៊ី ចំនួន ១២ នាក់ 
ដែល​ជាប់
ចោទ​ក្នុង​ចលនា CFF៕​




BY: CEN

No comments:

Post a Comment

yes