សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 2, 2011

តុលាការចេញដីកាអោយចាប់ខ្លួនលោក ស៊ន់ ភក្តី អតីតទីប្រឹក្សាលោក ជា ស៊ីម

​​លោក ស៊ន់ ភក្តី អតីតទីប្រឹក្សារបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស
ប្រជាជនកម្ពុជា ត្រូវបានតុលាការចេញដីកាបង្គាប់អោយចាប់ខ្លួនដើម្បីចាត់កការតាមផ្លូវច្បាប់។
 ​នេះបើតាមមន្ត្រីជាន់ខ្ពស់តុលាការមួយរូបដែលបានប្រាប់អោយដឹងនៅល្ងាចថ្ងៃទី៣១ តុលា។

យោងតាមដីកាបង្គាប់អោយចាប់ខ្លួនលោក ស៊ន់​ ភក្តី ដែលចុះហត្ថលេខាដោយលោក​ កេង សុម៉ារិទ្ធ​​
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០១១ បានសម្រេច
អោយចាប់ខ្លួនលោក ស៊ន់​ ភក្តី​ មកប្រគល់ជូនតុលាការសាម៉ីចាត់ការតាមច្បាប់ និងបង្គាប់ទៅ
ភ្នាក់ងារមានសមត្ថកិច្ចអោយចាប់ខ្លួនឈ្មោះលោក ស៊ន់​ ភក្តី មកប្រគល់ជូនតុលាការចាត់ការតាម
ច្បាប់។ ការចេញដីកាបង្គាប់អោយចាប់ខ្លួនក្រោយលោក ស៊ន់ ភក្តី អតីតទីប្រឹក្សារបស់លោក ជា ស៊ីម  ប្រធានព្រឹទ្ធសភា គឺក្រោយពីចៅក្រមស៊ើបសួរលោក​ កេង សុម៉ារិទ្ធ បានពិនិត្យលើសំណុំរឿង
ចប់សព្វគ្រប់ និងយល់ឃើញថាឈ្មោះ ស៊ន់ ភក្តី អាយុ៤៨ឆ្នាំទីលំនៅបច្ចុប្បន្នភូមិដើមមៀន 
សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ
ប្រព្រឹត្តនៅភូមិដើមមៀន សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១១ បទល្មើសអោយមានចែងផ្តន្ទាទោសតាមបទបញ្ញត្តិ មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
គប្បីចាប់ខ្លួនជនត្រូវចោទ ដើម្បីជៀសវាងជននេះបំផ្លាញភស្តុតាង គាបសង្កត់សាក្សីឬជនរងគ្រោះ
និងដើម្បីបញ្ចប់បទល្មើសកុំអោយកើតមានឡើងជាថ្មី។

អតីតទីប្រឹក្សារបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភារូបនោះបានរត់គេចខ្លួនបាត់បន្ទាប់ពីបានឆបោក
ប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស។សូមជម្រាបថា លោក ស៊ន់ ភក្តី អតីតទីប្រឹក្សាប្រធាន
ព្រឹទ្ធសភា ត្រូវបានព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹតកាល
ពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១១ ត្រាស់បង្គាប់បញ្ចប់មុខដំណែងលោក ស៊ន់ ភក្តី ពីទីប្រឹក្សារបស់លោក
 ជា ស៊ីម ប្រធានព្រឹទ្ធសភា(ត្រង់ប្រការ១) និងប្រការ២ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងលោក 
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តអោយបានសម្រេច
នូវព្រះរាជក្រឹតនេះ៕ 

No comments:

Post a Comment

yes